ដោយៈ ចំណាន
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោកប៉េង ពោធិ៍នា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មកម្ពុជា ឆ្ពោះទៅរកភាពធន និងនិរន្តរភាព។
សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពី លោក SANUI Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា (JICA) លោកជំទាវ ថ្នាក់ដឹកនាំក្រសួង តំណាងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា សាស្ត្រាចារ្យមកពីវិទ្យាស្ថានវិទ្យាសាស្ត្រតូក្យូ ប្រទេសជប៉ុន ក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ព្រមទាំងវាគ្មិនកិត្តិយសជាច្រើនរូបទៀត។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើង ជាវេទិកាសម្រាប់ការពិភាក្សាអំពីបញ្ហាប្រឈម និងកាលានុវឌ្ឍភាព ក្នុងវិស័យភស្តុភារកម្មនៅកម្ពុជា ព្រមទាំងបង្ហាញអំពីទស្សនវិស័យ នៃដំណើរឆ្ពោះទៅរកភាពធន់ និងនិរន្តរភាព ក្នុងការធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធភស្តុភារកម្មកម្ពុជា ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន។
សិក្ខាសាលានេះ ក៏មានគោលបំណងចែករំលែក នូវឧត្តមានុវត្តន៍ សម្រាប់ការបង្កើនប្រសិទ្ធភាពភស្តុភារកម្ម និងភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ ព្រមទាំងចែករំលែកអំពីវឌ្ឍនភាព នៃវិស័យភស្តុភារកម្មនៅកម្ពុជា៕








