តើសង្រ្គាមនៅអ៊ីរ៉ង់ប៉ះពាល់ដល់ទីផ្សារអចលនទ្រព្យកម្ពុជាដោយផ្ទាល់ និងប្រយោលន៍បែបណា?

0

ដោយៈ ស៊ីវ ម៉េង

    ភ្នំពេញៈ ដើរក្រោមភ្លៀង មិនមានទទូឆ័ត្រច្បាស់ណាស់ អ្នកនឹងសើមជោគដោយទឹកភ្លៀង ប៉ុន្តែប្រសិនជាអ្នកបានពាក់អាវការពារភ្លៀង កម្រិតទទឹករបស់អ្នកមានទំហំតិចជាង។

ដូចប្រទេសដទៃដែរ កម្ពុជាបាននិងកំពុងរងផលប៉ះពាល់សេដ្ឋកិច្ច ពិសេសវិស័យអចលនទ្រព្យដោយផ្ទាល់ និងប្រយោលពីសង្រ្គាមឈ្លានពានរបស់អាមេរិក អ៊ីស្រាអែល លើអ៊ីរ៉ង់ ដែលបានឈានចូលសប្តាហ៍ទី៣រួចទៅហើយ។

    តើឧស្សាហកម្មអចលនទ្រព្យកម្ពុជា ដែលធ្លាប់ឆ្លងកាត់យុគសម័យមាស និងបន្ទាប់មកបានជួបភាពខ្មៅងងឹត បាននិងកំពុងរងផលប៉ះពាល់បន្ថែមទៀតឬទេ?។

មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បានព្រមានម្តងហើយម្តងទៀតថា ជម្លោះភូមិសាស្ត្រនយោបាយ រួមទាំងភាពតានតឹងនៅមជ្ឈិមបូព៌ា នឹងបង្កើនភាពមិនប្រាកដប្រជាសកល ធ្វើឲ្យលំហូរវិនិយោគយឺត និង​រឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុ។

១. អនុវត្តន៍ចំពោះប្រទេសកម្ពុជា

អ្នកទិញបរទេស (ជាពិសេសជនជាតិចិន សិង្ហបុរី) មានការប្រុងប្រយ័ត្ន។

  • តម្រូវការខុនដូថយចុះ ជាពិសេសគម្រោងស្មាន
  • អ្នកអភិវឌ្ឍន៍ពន្យារពេលការបើកដំណើរការថ្មី

 ២. ធនាគារពិភពលោក

ថ្នាក់ដឹកនាំធនាគារពិភពលោកបាននិយាយថា ការភ្ញាក់ផ្អើលសក​លប៉ះពាល់ដល់ទីផ្សារ ដែលកំពុងរីកចម្រើន តាមរយៈលំហូរមូលធន និងការរំខានពាណិជ្ជកម្ម។

ផលប៉ះពាល់ដល់ប្រទេសកម្ពុជា គឺអចលនទ្រព្យនៅប្រទេសនេះ បានពឹងផ្អែកយ៉ាងខ្លាំងទៅលើមូលធនបរទេស។ ហេតុនេះ ប្រសិនបើហានិភ័យសកលកើនឡើង វិនិយោគិនកាន់សាច់ប្រាក់ជំនួសឱ្យការទិញអចលនទ្រព្យ។

. ទីភ្នាក់ងារថាមពលអន្តរជាតិ

ជម្លោះនៅមជ្ឈិមបូព៌ា អាចជំរុញឱ្យតម្លៃប្រេងកើនឡើង ហើយផលប៉ះពាល់ដល់ប្រទេសកម្ពុជា ដូចប្រទេសដទៃទៀតផងដែរ គឺប្រេងឥន្ធនៈខ្ពស់ ធ្វើឲ្យថ្លៃដើមសាងសង់ខ្ពស់ (ស៊ីម៉ង់ត៍ ការដឹកជញ្ជូន ដែកថែប) ធ្វើឲ្យថ្លៃដើមនៃការសាងសង់ថ្លៃជាងមុន បង្កឲ្យមានភាពយឺតយ៉ាវក្នុងការក្នុងការបញ្ចប់គំរោង។

. ធនាគារកណ្តាល និងអ្នកជំនាញហិរញ្ញវត្ថុ

ធនាគារកណ្តាលសហព័ន្ធអាមេរិក បានគូសបញ្ជាក់ថា ហានិភ័យភូមិសាស្ត្រនយោបាយ អាចពន្យារពេលការកាត់បន្ថយអត្រាការប្រាក់

និងបន្តរក្សាថ្លៃដើមកម្ចីឱ្យខ្ពស់។

អ្នកអភិវឌ្ឍន៍កម្ពុជា ដែលពឹងផ្អែកលើការផ្តល់ហិរញ្ញប្បទាន នឹងប្រឈមមុខនឹងសម្ពាធអត្រាការប្រាក់ខ្ពស់  ធ្វើឲ្យមានគម្រោងអភិវឌ្ឍន៍កាន់តែតិចជាងមុន។

អ្នកទិញប្រឈមមុខ នឹងប្រាក់កម្ចីទិញផ្ទះថ្លៃៗ នឹងធ្វើឲ្យមានតម្រូវការទាប។

. អ្នកវិភាគអចលនទ្រព្យក្នុងតំបន់

ក្រុមហ៊ុនCBREបានលើកឡើងថា វិនិយោគិនប្តូរទៅ “ទីផ្សារសុវត្ថិភាព” ក្នុងអំឡុងពេលមានអស្ថិរភាពសកល ដោយសារទីផ្សារកម្ពុជាមានការងើបឡើងវិញយឺតជាងមុន បរិមាណប្រតិបត្តិការទាប

ពិសេសខុនដូនៅភ្នំពេញ មានការលក់ចេញយឺតជាងមុន ហើយតម្លៃដីធ្លីមានស្ថេរភាពជាងមុន  ប៉ុន្តែមិនសូវមានការប៉ាន់ស្មាន។

ជាមួយគ្នានេះ ធនាគារអភិវឌ្ឈន៍អាស៊ីក៏បានព្យាករណ៍ផងដែរថា អ្នកទិញអចលនទ្រព្យនៅកម្ពុជា ជាជននបរទេសតិចជាងមុន  ភ្ញៀវទេ​សចរតិចជាង និងធ្វើឲ្យតម្រូវការជួលខ្សោយជាងមុន ដែលបង្កផលប៉ះពាល់ដល់អាផាតមិន និងខុនដូដែលមានសេវាកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here