ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមមន្រ្តីអន្តរក្រសួងបានចូលរួមក្នុងកិច្ចប្រជុំដោះស្រាយករណីដីដេប៉ូស្ថានីយរថភ្លើងសំរោង ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ស្ថានីយរថភ្លើងសំរោង ស្ថិតនៅភូមិតិក្ខបញ្ញ ភូមិសំរោង ភូមិចែងម៉ែង សង្កាត់សំរោងក្រោម និងភូមិកាកាបទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

កិច្ចប្រជុំនេះ មានការចូលរួមពីលោក លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនរូបទៀត។
រដ្ឋាភិបាលកម្ពុជាមានផែនការ រុះរើស្ថានីយ៍រថភ្លើងបច្ចុប្បន្ន ដែលស្ថិតនៅកណ្តាលរាជធានីភ្នំពេញ ទៅកាន់ស្ថានីយ៍សំរោង ដើម្បីសម្រួលការដឹកជញ្ជូន ការកកស្ទះចរាចរណ៍ជាដើម ដែលគំរោងនេះបានគ្រោងធ្វើជាយូរមកហើយ ប៉ុន្តែមិនទាន់បានលេចចេញជារូបរាងនៅឡើយ៕








