ដោយៈ ម៉ាណា
ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពីឱកាសអាជីវកម្មជាមួយនឹង ក្រោមអធិបតីភាពលោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងលោក Manu Rajan នាយកប្រតិបត្តិជាន់ខ្ពស់ផ្នែកពាណិជ្ជកម្ម ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិក និង សមាជិក សភាពាណិជ្ជកម្មកម្ពុជា ជាច្រើន។
គោលបំណងសិក្ខាសាលានេះ គឺដើម្បីណែនាំ និងផ្សព្វផ្សាយអំពី ផ្សារវីងសប (Wingshop) និង ហាងK’FAE ដល់ សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា និងដៃគូអាជីវកម្ម។
សិក្ខាសាលានេះ បានផ្តល់ឱកាសដ៏មានតម្លៃ ដល់អ្នកចូលរួមទាំងអស់ ដែលមានចំណាប់អារម្មណ៍ ក្នុងការចូលរួមជាដៃគូអាជីវកម្មហាង (Store Business Partners) ជាមួយនឹងផ្សារវីងសប (Wingshop) និង ហាងK’FAE ។

ជាមួយគ្នានេះ សិក្ខាសាលានេះក៏មានគោលបំណង បង្កើតទំនាក់ទំនងដៃគូអាជីវកម្ម ដែលជាការចូលរួមជួយ ដល់ការរីកចម្រើនវិស័យលក់រាយនៅកម្ពុជាផងដែរ។
ផ្សារវីងសប (Wingshop) ផ្សារវីងសប មានទំនិញជាច្រើនប្រភេទ រួមទាំងផលិតផលខ្មែរជាច្រើនមុខ ដែលត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំង ដោយរួមបញ្ចូលនូវបច្ចេកវិទ្យាលក់រាយបែបឆ្លាតវៃ ប្រព័ន្ធបង់ប្រាក់ឌីជីថល អាហារចម្អិនស្រាប់ និងសេវាកម្មល្អបំពេញតាមតម្រូវការប្រចាំថ្ងៃនៅក្នុងទីតាំងតែមួយ។
រួមជាមួយនឹងហាងK’FAE ដែលជាគំនិតថ្មីក្នុងការផ្តល់ជូននូវកាហ្វេទំនើប និងសេវាកម្មរហ័ស ដែលជាការលើកកម្ពស់អាជីវកម្មក្នុងស្រុក និងសហគមន៍ តាមរយៈការច្នៃប្រឌិតនិងភាពងាយស្រួល៕









