វិធានការរឹតបន្តឹងជនបរទេសរបស់រដ្ឋាភិបាលជប៉ុនជំរុញឱ្យតម្លៃ​ខុនដូ​ប្រភេទទី២ នៅ​ចំកណ្តាល​ទីក្រុង​តូក្យូ​​ចាប់ផ្តើម​ធ្លាក់ចុះ

0

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃ​ខុនដូ​ប្រភេទទី២ នៅ​ចំកណ្តាល​ទីក្រុង​តូក្យូ​របស់ប្រទេសជប៉ុនកំពុង​ចាប់ផ្តើម​ធ្លាក់ចុះ​បន្ទាប់ពី​កើនឡើង​ក្នុងរយៈពេលជា​យូរ។ វិធានការ​របស់​រដ្ឋាភិបាល​ដើម្បី​គ្រប់គ្រង​តម្លៃ​លំនៅឋាន រួមជាមួយនឹង​អតិផរណា និងការដំឡើងអត្រាការប្រាក់ កំពុង​ធ្វើឱ្យ​តម្រូវការអចលនទ្រព្យធ្លាក់ចុះ។

យោងតាមក្រុមហ៊ុន FJ Realty បានឱ្យដឹងថា តម្លៃខុនដូប្រភេទទី២នៅតំបន់នានា ដូចជា តំបន់ Toyosu និងតំបន់ Kachidoki នៅក្នុងទីក្រុងតូក្យូបានធ្លាក់ចុះ០,៦ភាគរយ ក្នុងខែមករា ឆ្នាំ២០២៦។ នេះជាការធ្លាក់ចុះលើកដំបូងក្នុងរយៈពេល៦ខែ។

ខុនដូប្រភេទទី២ ជាច្រើនកំពុងត្រូវបានផ្គត់ផ្គង់ចូលទៅកាន់ទីផ្សារ ដែលធ្វើឱ្យអ្នកលក់ពិបាកដាក់លក់ក្នុងតម្លៃខ្ពស់។ ក្រុមអ្នកវិភាគលើកឡើងថា ស្តុកខុនដូកំពុងកើនឡើង ហើយតម្លៃខុនដូបានឈានដល់កម្រិតកំពូលរួចទៅហើយ។

រដ្ឋាភិបាល​ជប៉ុនក្រោម​ការ​ដឹកនាំ​របស់​លោក​ស្រីនាយករដ្ឋមន្ត្រី Sanae Takaichi បាន​​ពិចារណា​ដាក់ចេញច្បាប់​កាន់តែ​តឹងរ៉ឹង​លើ​ការទិញ​អចលនទ្រព្យ​ដោយជនបរទេស ដែល​បាន​កាត់បន្ថយ​ចំណាប់អារម្មណ៍​របស់បណ្តា​វិនិយោគិន​បរទេស ជាពិសេស​មកពី​ប្រទេស​ចិន។

ការកើនឡើងនៃអត្រាការប្រាក់ និងអតិផរណាក៏កំពុងធ្វើឱ្យការវិនិយោគលើអចលនទ្រព្យមិនសូវមានភាពទាក់ទាញផងដែរ ដោយផលចំណេញពីការជួលអចលនទ្រព្យ (Rental Yield) មានត្រឹមប្រមាណ២ភាគរយ ប៉ុណ្ណោះ៕ប្រភព: Bloomberg៕

LEAVE A REPLY

Please enter your comment!
Please enter your name here