ដោយៈ ចំណាន
ភ្នំពេញៈ មន្រ្តីក្រសួងសាធារណការ បានបើកកិច្ចជំនួបពិភាក្សាការងារដោយផ្ទាល់ (One-on-One Meeting) ជាមួយអ្នកវិនិយោគ និងក្រុមហ៊ុនដែរមានសក្ដានុពលមួយចំនួន។
កិច្ចពិភាក្សានេះ ធ្វើឡើងក្រោមអធិបតីភាព លោកជំទាវ សន សុភាវត្តី អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារកម្ម បានដឹកនាំមន្រ្តីបច្ចេកទេសអគ្គនាយកដ្ឋាន ជួបពិភាក្សាការងារដោយផ្ទាល់ (One-on-One Meeting)។

ជំនួបនេះផ្តោតលើភាពលម្អិតអំពីគម្រោងSHV-LC និងការលើកទឹកចិត្តផ្សេងៗ ពីរដ្ឋាភិបាលកម្ពុជា ចំពោះឱកាសវិនិយោគ និងតម្រូវការផ្សេងៗដែលអ្នកវិនិយោគចង់បាន សម្រាប់ទីផ្សារពិភពលោកបច្ចុប្បន្ន។
កិច្ចប្រជុំទាំងនេះ បានផ្តោតលើសក្តានុពលទីផ្សារ ការតភ្ជាប់គម្រោងជាមួយ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងទិសដៅអភិវឌ្ឍវិស័យភស្តុភារកម្មកម្ពុជា ដើម្បីបន្សីគ្នាជាមួយតម្រូវការទីផ្សារ និងការចង់បានរបស់អ្នកវិនិយោគ៕








