ដោយៈ ចន្រ្ទា
ភ្នំពេញៈ ទីក្រុងនរា សហការជាមួយក្រុមហ៊ុនCellcard នឹងផ្តល់នូវការតភ្ជាប់Internetដែលមានល្បឿនលឿន និងរលូនពេញផ្ទៃនៃទីក្រុងនរា ជាមួយWiFiX ថ្មី។
ផ្តល់នូវការតភ្ជាប់Internet ល្បឿនលឿន និងរលូនពេញផ្ទៃនៃទីក្រុងនរា ដែលជួយសម្រួលដល់ប្រជាពលរដ្ឋ និងអ្នកមកកម្សាន្ត អាចធ្វើការ សិក្សា រស់នៅ និងកម្សាន្តបានយ៉ាងរីករាយ។
ក្រុមហ៊ុនសែលកាត និងទីក្រុងនរា បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ WiFiX ដែលជា WiFi សាធារណៈឥតគិតថ្លៃ នៅទីក្រុងនរា នៅថ្ងៃនេះ។ WiFiX ត្រូវបានបង្កើតឡើង ដើម្បីគាំទ្រដល់របៀបរស់នៅ បែបឌីជីថលយ៉ាងពេញលេញ ដោយផ្តល់ជូនការតភ្ជាប់ដែលមានល្បឿនលឿន ជាទីទុកចិត្ត និងងាយស្រួលប្រើប្រាស់ នៅតាមតំបន់សំខាន់ៗ ក្នុងគម្រោងអភិវឌ្ឍន៍នេះ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចភ្ជាប់ទំនាក់ទំនង មិនថាកំពុងធ្វើការ សិក្សា រស់នៅ ឬកម្សាន្តនោះទេ។
លោក Yap Kok Leong អគ្គនាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា “ចក្ខុវិស័យរបស់យើងខ្ញុំគឺចង់ឱ្យប្រជាជនកម្ពុជាទាំងអស់ អាចភ្ជាប់ទំនាក់ទំនងបែបឌីជីថលរវាងគ្នាដោយក្ដីពេញចិត្ត”។ លោកបន្តថា តាមរយៈវត្តមាន WiFiX នៅទីក្រុងនរា ពួកយើងកំពុងកាត់បន្ថយការលំបាកលើការភ្ជាប់ទំនាក់ទំនង ដោយផ្តល់ជូនWiFi សាធារណៈដែលលឿន ឥតគិតថ្លៃ និងរលូន ដើម្បីគាំទ្រដល់ការរស់នៅរបស់មនុស្ស នាពេលបច្ចុប្បន្ន ចាប់តាំងពីការបង្កើនប្រសិទ្ធភាពការងារ និងការអប់រំ រហូតដល់ការកម្សាន្ត និងការទំនាក់ទំនងសង្គម”។

នេះគឺជាការផ្តល់លទ្ធភាព ដល់សហគមន៍ឱ្យរក្សាការតភ្ជាប់បានគ្រប់ពេលវេលា។ ការផ្ដល់ជូននេះគឺជាផ្នែកដ៏សំខាន់នៃការវិវឌ្ឍរបស់ទីក្រុងនរា ដោយបញ្ជ្រាបការតភ្ជាប់ដ៏រលូនទៅក្នុងរចនាសម្ព័ន្ធក្រុង ដើម្បីគាំទ្រដល់បរិយាកាសរស់នៅ ធ្វើការ និងកម្សាន្ត។
ជាមួយគ្នានេះ លោក Lim Kean An ប្រធានផ្នែកពាណិជ្ជកម្មទីក្រុងនរាមានប្រសាសន៍ថា WiFi សាធារណៈនេះត្រូវបានរចនាឡើង សម្រាប់មនុស្សគ្រប់គ្នាចាប់តាំងពីសិស្ស និស្សិត អ្នកធ្វើការ ម្ចាស់អាជីវកម្ម និងភ្ញៀវទេសចរ។ តាមរយៈការផ្តល់ជូនការប្រើប្រាស់ដោយឥតគិតថ្លៃ មានសុវត្ថិភាព និងប្រើបាន 24 ម៉ោង នៅតាមតំបន់ក្នុងបរិវេណទីក្រុងនរា សហគមន៍របស់យើងខ្ញុំអាចរក្សាការតភ្ជាប់ បានយ៉ាងងាយស្រួល ដោយមិនចាំបាច់បារម្ភពីរឿងចំណាយ។

លក្ខណៈសម្បត្តិរបស់ WiFiX
- ការប្រើប្រាស់ WiFi សាធារណៈឥតគិតថ្លៃ ជាមួយការតភ្ជាប់ដែលមានភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់។
- សេវាគ្របដណ្តប់យ៉ាងទូលំទូលាយមាននៅតាមតំបន់សំខាន់ៗក្នុងបរិវេណទីក្រុងនរា។
- ដំណើរការល្បឿនលឿន ជាមួយការតភ្ជាប់ដែលអាចទុកចិត្តបានសម្រាប់ការទស្សនាវីដេអូ ការងារ និងការលេងហ្គេម។
- ការផ្តល់ជូនតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ផ្តល់ជូននូវព័ត៌មាន និងកម្មវិធីថ្មីៗទៅតាមតម្រូវការរបស់អ្នកមកកម្សាន្តនៅទីក្រុងនរា។
ការដាក់ឱ្យប្រើប្រាស់ WiFiX នៅទីក្រុងនរា គឺជាជំហានដ៏សំខាន់មួយ ក្នុងបេសកកម្មរបស់ក្រុមហ៊ុនសែលកាត ដើម្បីរួមចំណែកធ្វើឱ្យអនាគត ឌីជីថលរបស់កម្ពុជាកាន់តែប្រសើរ ជាមួយនឹងសេវា WiFi សាធារណៈឥតគិតថ្លៃ ដើម្បីផ្តល់នូវបទពិសោធឌីជីថលដ៏រលូន។

អំពីក្រុមហ៊ុនសែលកាត
ចាប់ដំណើរការក្នុងឆ្នាំ1997 ក្រុមហ៊ុនសែលកាតគឺជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំមួយ ក្នុងប្រទេសកម្ពុជា ដែលមានអតិថិជនជាង4លាននាក់ មានសេវាគ្របដណ្តប់ និងមានបណ្តាញចែកចាយដ៏ធំទូលាយ។ ក្រុមហ៊ុននៅតែរក្សាជំហរ នៅក្នុងទីផ្សារ ក្នុងការផ្តល់នូវសេវាទូរគមនាគមន៍ ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងនៅតែបន្តពង្រីកបណ្តាញ សេវាគ្របដណ្តប់ 4G/5G ឱ្យកាន់តែប្រសើរ និងមានប្រសិទ្ធភាព។
អំពីទីក្រុងនរា
ទីក្រុងនរា គឺជាគម្រោងអភិវឌ្ឍន៍ទីក្រុងរណបរបស់ក្រុមហ៊ុន OCIC ដែលមានទុនវិនិយោគសរុបជាង២,៥ ពាន់លានដុល្លារអាមេរិក។ ស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ លើផ្ទៃដីប្រមាណ១២៥ហិកតា ទីក្រុងនេះត្រូវបានរៀបចំឡើង ដើម្បីក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មកម្រិតជាតិ និងអន្តរជាតិ។
ជាមួយចក្ខុវិស័យវែងឆ្ងាយ ទីក្រុងនរាមានគោលដៅអភិវឌ្ឍន៍អគារខ្ពស់កប់ពពក ដែលនឹងក្លាយជាអគារខ្ពស់ជាងគេបំផុតនៅកម្ពុជា និងជាអគារមួយ ក្នុងចំណោមអគារខ្ពស់បំផុតទាំង៥ នៅក្នុងតំបន់អាស៊ី។ ក្រៅពីភាពទំនើបនៃសំណង់អគារ ទីក្រុងនេះក៏ផ្តល់ជូននូវរបៀបរស់នៅដ៏សម្បូរបែប តាមរយៈតំបន់កម្សាន្តល្បីៗដូចជា Norea Parkway, Coconut Park និងផ្សាររាត្រីដ៏មានប្រជាប្រិយភាព ដែលបង្កើនភាពទាក់ទាញនៃតំបន់មាត់ទន្លេសម្រាប់ក្រុមគ្រួសារ និងភ្ញៀវទេសចរមកសម្រាកលំហែកាយនៅចុងសប្តាហ៍។
តាមរយៈការរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះ រវាងហេដ្ឋារចនាសម្ព័ន្ធធុរកិច្ចទំនើប និងកន្លែងកម្សាន្តប្រកបដោយគុណភាព ទីក្រុងនរាកំពុងលេចរូបរាងឡើងជាគំរូ នៃតំបន់ប្រជុំជនដ៏ឈានមុខគេសម្រាប់ប្រទេសកម្ពុជា និងនៅលើឆាកអន្តរជាតិ៕






