ដោយ: សហសេវិក
អន្តរជាតិ: តម្លៃផ្ទះជាមធ្យមនៅរដ្ឋធានីហ្សាការតារបស់ប្រទេសឥណ្ឌូនេសុីនៅក្នុងឆ្នាំ២០២៦ មានទំហំទឹកប្រាក់ចំនួន៣,២ ពាន់លានរូពៀ (ប្រមាណ១៩៤.០០០ ដុល្លារអាមេរិក) ក្នុងមួយយូនីត។
ចំនួនប្រហែល៨០ភាគរយនៃអចលនទ្រព្យលំនៅឋាននៅទីក្រុងហ្សាកាតាក្នុងឆ្នាំ២០២៦ មានតម្លៃចន្លោះពី១,២ពាន់លានរូពៀទៅ១២ពាន់លារូពី(ប្រហែល៧៣.០០០ដុល្លារទៅ៧២៧.០០០ដុល្លារ)។
ចំណែក លំនៅឋានប្រណីតនៅទីក្រុងហ្សាកាតាក្នុងឆ្នាំ២០២៦ ជាធម្មតាមានតម្លៃចាប់ពី៣០ពាន់លានរូពៀ ដល់ ១២០ ពាន់លានរូពៀ (ប្រហែល ១,៨ លានដុល្លារ ដល់ ៧,៣ លានដុល្លារអាមេរិក)។

អាផាតមុិនដែលមានបន្ទប់គេងចំនួន១ មានតម្លៃចំនួន១,២ពាន់លានរូពៀ (ប្រមាណ៧៣.០០០ដុល្លារ)។ អាផាតមិន ដែលមានបន្ទប់គេងចំនួន២ មានតម្លៃប្រហែល២,៤ពាន់លានរូពៀ(ប្រមាណ១៤៥.០០០ដុល្លារ)។
ស្របពេលជាមួយគ្នានេះ អាផាតមុិន ដែលមានបន្ទប់គេងចំនួន៣ មានតម្លៃជាមធ្យមចំនួន៤,៨ពាន់លានរពៀ (ប្រមាណ២៩១.០០០ដុល្លារអាមេរិក) ក្នុងមួយយូនីត។
នៅក្នុងបរិបទទីផ្សារអចលនទ្រព្យរបស់ទីក្រុងហ្សាកាតាក្នុងឆ្នាំ ២០២៦ អ្នកទិញជាធម្មតាចរចាទិញផ្ទះក្នុងទំហំទឹកប្រាក់ទាបជាងតម្លៃដែលបានចុះបញ្ជី ក្នុងរង្វង់ប្រមាណ៦ភាគរយ។ ការបញ្ចុះតម្លៃអាចមានអត្រាចាប់ពី ៣ភាគរយដល់ ១២ភាគរយអាស្រ័យលើប្រភេទអចលនទ្រព្យ៕ប្រភព: Bamboo Route៕








