ដោយៈ គង់ សូរិយា
ភ្នំពេញៈ នាពេលថ្មីៗនេះ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងស្ថាបនិកបុរីវិមានសំណាង បានជួបជាមួយអ្នកធុរកិច្ចជាបន្តបន្ទាប់ ដើម្បីទាក់ទាញការវិនិយោគ។
ជាក់ស្តែងកាលពីថ្ងៃទី២៧ មិនា លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានជួបជាមួយអ្នកវិនិយោគមកពីប្រទេសបារាំង ដើម្បីស្វែងរកឱកាសពាណិជ្ជកម្ម និងវិនិយោគក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។
ការជួបគ្នានារសៀលនេះ ជាការធ្វើបទបង្ហាញអំពីគម្រោងបុរី វិមានសំណាង និងការផ្សព្វផ្សាយអំពីវិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា ទៅកាន់អន្តរជាតិ ជាពិសេសបានផ្តល់ឱកាសដ៏ល្អ សម្រាប់ការចូលរួមអាជីវកម្ម ការសហការគ្នា ដើម្បីជួយគ្នាឲ្យវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជារីកចម្រើន។
កាលពីពេលថ្មីៗនេះ លោកឧកញ៉ាក៏បានជួបភ្ញៀវ និងអ្នកវិនិយោគជាច្រើនបានមកទស្សនា និងសិក្សាអំពី បុរី វិមានសំណាង ផងដែរ។

ជាមួយគ្នានេះ កាលពីព្រឹកថ្ងៃទី២៥ មីនា ២០២៦ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ក៏បានរួមដំណើរដោយលោក ពៅ សូវណ្ណារិទ្ធិ នាយកប្រតិបត្តិ ក្រុមហ៊ុនធានាទិញមូលបត្រ Campu Securities Plc បានជួបសម្តែងការគួរសម និងបានពិភាក្សារជាមួយលោកហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃផ្សារមូលបត្រកម្ពុជា (ផមក) អំពីដំណើរទៅមុខរបស់បុរី វិមានសំណាង ដែលត្រៀមចូលក្នុងផ្សារភាគហ៊ុនរបស់កម្ពុជា ក្នុងពេលឆាប់ៗនេះ ដោយពួកយើងមានឆន្ទះរួមគ្នាក្នុងការនាំទីផ្សារមូលធនកម្ពុជា (Cambodia Stock Market) ទៅកាន់កំរិតមួយខ្ពស់ជាងនេះ៕








