ក្រុមមន្រ្តីផ្តោតលើអភិរក្សធនធានទឹក និងដីនៅតាមបណ្ដោយគម្រោង ព្រែកជីកហ្វូណនតេជោកំណាត់ទី១ និងទី២

ចែករំលែក

ដោយៈ ម៉ាណា

    ភ្នំពេញៈ ក្រុមមន្រ្តីអន្តរក្រសួងបានបើកកិច្ចប្រជុំ ពិភាក្សាកម្រិតបច្ចេកទេសស្ដីពីការតភ្ជាប់ និងអភិរក្សធនធានទឹក និងដីនៅតាមបណ្ដោយ គម្រោងគ្រប់គ្រងធនធានទឹកចម្រុះ ហ្វូណនតេជោកំណាត់ទី១ និងទី២។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព លោកថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧត្តុនិយម និងលោកអៀង វ៉េងស៊ុន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្រ្តីពាក់ព័ន្ធ។

កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្ដីបច្ចេកទេសនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ និងថ្នាក់ដឹកនាំ មន្រ្ដីបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម តំណាងក្រុមហ៊ុនហ្វូណនតេជោ អ៊ីនឡេន វ័រធើវេយ អេន ឡូជីស្ទីក ឯ.ក (SPC 1) និង (SPC 2) តំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC ) និងក្រុមហ៊ុនសិក្សាគម្រោងZHEJIANG ។

កិច្ចប្រជុំក៏បានឯកភាពបង្កើតក្រុមការងារ បច្ចេកទេសរួមរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងធនធានទឹក និងឧតុនិយម ដើម្បីសម្របសម្រួលការងារបន្ដជាមួយក្រុមហ៊ុន SPC1 និង SPC2 ក្នុងគោលបំណងជំរុញការអនុវត្ដគម្រោងនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសជំរុញប្រសិទ្ធភាព នៃការប្រើប្រាស់ធនធានទឹកពីព្រែកជីកហ្វូណនតេជោ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋាន ដែលរស់តាមបណ្ដោយព្រែកជីកនេះឱ្យកាន់តែប្រសើរឡើងបន្ថែមមួយកម្រិតទៀត៕


ចែករំលែក