ដោយៈ ចំណាន
ភ្នំពេញៈ ក្នុងដំណាក់កាលដែលសេដ្ឋកិច្ច ពិភពលោកកំពុងឡើងកំដៅ កម្ពុជាក៏ឡើងកំដៅផងដែរនៅក្នុងទិដ្ឋភាពសេដ្ឋកិច្ច ពិសេសក្នុងវិស័ងអចលនទ្រព្យ ដែលទីផ្សារមានសភាពក្តៅរោលរាលចិត្ត។
អ្នកជំនាញបានលើកឡើងថា ទីផ្សារអចលនទ្រព្យនៅកម្ពុជា មិនទាន់រីកចម្រើននៅឡើយទេ ប៉ុន្តែក៏មិនធ្លាក់ចុះដែរ។ វាស្ថិតនៅក្នុង “ដំណាក់កាលកែតម្រូវ និងរៀបចំរចនាសម្ព័ន្ធឡើងវិញ” បន្ទាប់ពីមានការរីកចម្រើនយ៉ាងឆាប់រហ័សអស់រយៈពេលជាច្រើនឆ្នាំ។
១) ស្ថានភាពទូទៅ
យោងតាមការវិភាគរបស់ Bamboo Routes បានបង្ហាញថា ឆ្នាំ២០២៦នេះ អចលនទ្រព្យកម្ពុជាកំពុងស្ថិតក្នុង “ដំណាក់កាលកែតម្រូវ” ដែលផ្តល់ឱ្យអ្នកទិញនូវអំណាច កាន់តែច្រើនក្នុងការចរចា។
អ្នកវិភាគទីផ្សារ លោកហ៊ឹម សីហាបានលើកឡើងថា វិស័យនេះកំពុងចូលទៅក្នុង “ដំណាក់កាលដែលមានវិន័យ និងជ្រើសរើសកាន់តែច្រើន” បន្ទាប់ពីការពង្រីកមួយទសវត្សរ៍។
អ្វីដែលត្រូវគេមើលឃើញគឺ “ការរំពឹងទុកតិចជាង ការវិនិយោគដោយប្រុងប្រយ័ត្នជាងមុន គម្រោងធំៗនៅរស់រានមានជីវិត គម្រោងខ្សោយៗជួបការលំបាក”។

២) តម្លៃនៅតែធ្លាក់ចុះ
ទោះជាអ្នកជំនាញមួយចំនួននៅតែមានសុទិដ្ឋិនិយមក្តី ក៏តម្លៃអចលនទ្រព្យនៅលើទីផ្សារ កំពុងធ្លាក់ចុះនៅដើមឆ្នាំ២០២៦។
យោងតាមទិន្នន័យរបស់ធនាគារជាតិនៃកម្ពុជា តាមរយៈ Global Property Guideបានឲ្យដឹងថា តម្លៃអចលនទ្រព្យបានធ្លាក់ចុះប្រហែល៣,៦៧ភាគរយ នៅខែមករា ឆ្នាំ២០២៥ ធៀបនឹងឆ្នាំនេះ ពិសេសនៅភ្នំពេញ តម្លៃបានធ្លាក់ចុះប្រហែល៤,៥% ធៀបនឹងឆ្នាំមុន។
ទិន្នន័យនេះបង្ហាញពីផ្នែកមួយ នៃការធ្លាក់ចុះច្រើនឆ្នាំ ចាប់តាំងពីឆ្នាំ២០២៣-២០២៥ ប៉ុន្តែការធ្លាក់ចុះមានភាពសន្សឹមៗ និងកំពុងមានស្ថេរភាពបន្តិចម្តងៗ។
៣) ទីផ្សារខុនដូ៖ សញ្ញានៃការងើបឡើងវិញដំបូង
ទីផ្សារខុនដូបាននិងកំពុងបង្ហាញភាពវិជ្ជមានមុនគេ ជាមួយសញ្ញានៃការងើបឡើងវិញ។
យោងតាម Realestate.com.kh បានបង្ហាញរបាយការណ៍ត្រីមាសទី១ ឆ្នាំ២០២៦នេះ។
ស្ថាប័ននេះបានរកឃើញថា ទីផ្សារខុនដូនៅកម្ពុជាបង្ហាញពី”ទំនុកចិត្ត និងភាពចាស់ទុំថ្មី” នៅក្នុងទីផ្សារខុនដូ ស្របពេលចំនួនខុនដូប្រហែល64,000យូនីត ដែលអាចរកបាន ការផ្គត់ផ្គង់លើសតម្រូវការទីផ្សារ។
តម្រូវការខុនដូនាពេលនេះ អតិថិជនបានផ្តោតលើ ទីតាំងល្អ អ្នកអភិវឌ្ឍន៍ខ្លាំងឬរឹងមាំ និងប្រាក់ចំណូលពីការជួលពិតប្រាកដ។
៤) ការផ្គត់ផ្គង់ទល់នឹងតម្រូវការ
រាជធានីនៅភ្នំពេញ និងក្រុងព្រះសីហនុ ជាបញ្ហានៃសញ្ញាផ្គត់ផ្គង់លើសតម្រូវការ ដែលអ្នកជំនាញបាននិយាយថា ការផ្គត់ផ្គង់ច្រើន រក្សាតម្លៃឱ្យស្ថិតនៅក្រោមសម្ពាធ ស្របពេលអ្នកទិញឥឡូវនេះជ្រើសរើសយ៉ាងខ្លាំង៕







