គំរោងដីឡូត៍ខ្នាតវីឡាទំហំ៣០ហិកតា កំពុងរៀបចំផែនការអភិវឌ្ឍន៍ដោយឈរលើគុណតម្លៃ

ចែករំលែក

ដោយៈ ម៉ាណា

    កណ្តាលៈ គំរោងអភិវឌ្ឍន៍ដីឡូត៍បែបអភិជន ត្រៀមបើកដំណើរការលក់ជាផ្លូវការហើយ បន្ទាប់ពីក្រុមហ៊ុន Victoria Parkland បាននិងកំពុងត្រៀមចំឯកសារបទដ្ឋានគតិយុត្តិលំអិត។

គំរោងនេះ ផ្តោតលើដីឡូត៍័ខ្នាតវីឡា ដែលមានទំហំ២០គុណ ៣០ម៉ែត្រ ជាមួយនឹងការរៀបចំហេដ្ឋារចនាសម្ព័ន្ធធំទូលាយ ដោយផ្លួវមេមានទំហំ២៥ម៉ែត្រ និងផ្លូវធម្មតាមានទំហំ១៥ម៉ែត្រ ជាមួយនឹងការរៀបចំដាំដើមឈើ សួនច្បារ និងហេដ្ឋារចនាសម្ព័ន្ឋដទៃទៀតយ៉ាងប្រសើរ។

លោកបណ្ឌិតតេង រិទ្ធី អ្នកគ្រប់គ្រងគំរោងដី Victoria Parkland បានមានប្រសាសន៍ឲ្យដឹងនៅដើមសប្តាហ៍នេះថា នៅពេលនិយាយពីការអភិវឌ្ឍ យើងនិយាយពីគុណតម្លៃ ទីតាំងសក្តានុពល និងកត្តាប្រជាសាស្រ្ត(ចំនួនប្រជាពលរដ្ឋ) និងគំរោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលនៅជុំវិញ ព្រមទាំងការអភិវឌ្ឍរបស់វិស័យឯកជន។

យោងតាមរបាយការណ៍បានបង្ហាញថា តំបន់ជុំវិញព្រលានយន្តហោះអន្តរជាតិតេជោ មានគំរោងប្រមាណ​៥០​កំពុង​សាងសង់ និងត្រៀមសាងសង់ ស្របពេលនឹងគំរោងដីVictoria Park ក៏ស្ថិតក្នុង​ចំណោមគំរោងទាំងនោះផងដែរ។

គំរោងនេះ បានរៀបចំឡើងលើផ្ទៃដីទំហំ៣០ហិកតា ជាមួយនឹងការសាងសង់ផ្ទះអាជីវកម្ម ស្ថិតនៅលើផ្លូវមេ(ផ្លូវកៅស៊ូ) និងនៅខាងក្រោយគំរោងជាប់គ្នានឹងមហាវិថីស៊ី ជីនពីង(ផ្លូវក្រវ៉ាត់ក្រុងទី៣)ផងដែរ៕


ចែករំលែក