ក្រសួងបរិស្ថាន និងសមាគមTAFTAC ប្តេជ្ញាពង្រឹងកិច្ចសហការផ្តោតលើការជំរុញឧស្សាហកម្មបៃតងនៅកម្ពុជា

ចែករំលែក

ដោយៈ និស្ស័យ

    ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកបណ្ឌិត អ៊ាង សុផល្លែត បានទទួលជួបសម្តែងការគួរសម ជាមួយប្រតិភូសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា(TAFTAC) ដែលដឹកនាំដោយលោកHe Enjia ប្រធានTAFTAC

ជំនួបសម្តែងការគួរសមនេះ ប្រៀបបាននឹងការបើកទំព័រថ្មី នៃកិច្ចសហប្រតិបត្តិការ ដោយផ្តោតលើការធ្វើទំនើបកម្មសេដ្ឋកិច្ច ស្របទៅនឹងបទដ្ឋានបរិស្ថាន ដែលមានភាពស្អាត ភាពបៃតង និងចីរភាពជាសសរត្ថម្ភនៃយុទ្ធសាស្រ្តចក្រវិស័យបរិស្ថាន។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងពីទំនាក់ទំនង និងសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងបរិស្ថានជាមួយសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និង ផលិតផលធ្វើដំណើរនៅកម្ពុជា(TAFTAC) ក្នុងការជំរុញឱ្យមានឧស្សាហកម្មបៃតងនៅកម្ពុជា។

លោករដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា ក្រុមហ៊ុនក៏ទទួលបានផលចំណេញ ឯការបំពុលដល់សុខភាពសាធារណៈ និងបរិស្ថាន ក៏ត្រូវបានកាត់បន្ថយជាកំហិត ដែលនេះជាការវិនិយោគឧស្សាហកម្មបៃតងនៅកម្ពុជា ស្របតាមយុទ្ធសាស្រ្តឈ្នះៗ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕


ចែករំលែក