តើទីក្រុងណាខ្លះនៅប្រទេសអូស្រ្តាលីតម្លៃអចលនទ្រព្យបន្តកើនឡើង?

ចែករំលែក

ដោយៈ ម៉ាណា

    អូស្រ្តាលីៈ តម្លៃអចលនទ្រព្យនៅប្រទេសអូស្រ្តាលី បន្តកើនឡើងនៅទីក្រុងជាច្រើន ស្របពេលទីផ្សារឥឡូវនេះមានភាពចម្រុះខ្លាំង។

និន្នាការតម្លៃរួម

តម្លៃអចលនទ្រព្យក្នុងកម្រិតជាតិ នៅតែកើនឡើងនៅឆ្នាំ២០២៦ ដោយអ្នកជំនាញបានលើកឡើងថា កំណើនដែលរំពឹងទុកមានប្រ​ហែលចន្លោះពី៥ ទៅ៧ភាគរយនៅឆ្នាំនេះ កំនើននេះបើធៀបនឹងឆ្នាំមុន គឺយឺតជាង ប៉ុន្តែនៅតែមានកំណើនវិជ្ជមាន។

មូលហេតុដែលតម្លៃអចលនទ្រព្យនៅប្រទេសនេះ បន្តកើនឡើងដោយសារកត្តាសំខាន់ៗមួយចំនួនដូចជា

  • កង្វះខាតលំនៅដ្ឋាន
  • កំណើនប្រជាជនខ្លាំង
  • តម្លៃជួលខ្ពស់ជំរុញឱ្យមនុស្សទិញ

១ ទីក្រុងPerth

តើទីក្រុងណាខ្លះដែលកំពុងរីកចម្រើនខ្លាំង នៅប្រទេសអូស្រ្តាលី ការសិក្សាបានរកឃើញថា ទីក្រុង Perth មានកំណើនខ្លាំងបំផុត ដោយសារវាជាទីក្រុងមួយ ក្នុងចំណោមទីក្រុងដែលមានដំណើរការល្អបំផុត ដោយមានការព្យាករណ៍កំណើន ចន្លោះពី១០ ទៅ១២ភាគរយ និងជម្រុញកំណើនដោយការផ្គត់ផ្គង់ទាប សេដ្ឋកិច្ចរ៉ែ និងកំណើនប្រជាជន។

អ្នកជំនាញនិយាយថា “ទីក្រុងPerth គឺជាទីផ្សារកំណើនលេខ ១ នៅពេលនេះ”។

២ ទីក្រុង Brisbane (ខ្លាំងខ្លាំង)

តម្លៃកើនឡើងយ៉ាងលឿន (ការព្យាករណ៍ខ្លះ គឺមានកំណើនរហូតដល់ចន្លោះពី៩ទៅ១០ភាគរយ ដោយសារតម្រូវការខ្ពស់ពីការធ្វើចំណាកស្រុក មនុស្សផ្លាស់ទីលំនៅពីទីក្រុង Sydney/Melbourne)

ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងផលវិជ្ជមាននៃការរៀបចំកីឡាអូឡាំពិកឆ្នាំ ២០៣២។

៣. ទីក្រុង Adelaide

ទីក្រុងធំមួយនេះ ទីផ្សារនិងតម្លៃអចលនទ្រព្យ នៅតែកើនឡើងយ៉ាងខ្លាំង ក្នុងរង្វង់៨ភាគរយ ប៉ុន្តែអចលនទ្រព្យ មានតម្លៃសមរម្យជាងទីក្រុងធំៗ និងបានទាក់ទាញអ្នកទិញ។

៤. ទីក្រុង Darwin

ការព្យាករណ៍បានបង្ហាញពីកំណើនពីរខ្ទង់ នៅក្នុងរបាយការណ៍មួយចំនួន ស្របពេលទីផ្សារអចលនទ្រព្យនៅទីក្រុងនេះ មានទំហំតូចជាង ប៉ុន្តែមានការកើនឡើងខ្លាំង៕

 


ចែករំលែក