ខុនដូចំនួន៦គំរោងបានបើកដំណើរការនៅដើមត្រីមាសទី១ឆ្នាំនេះ

ចែករំលែក

ដោយៈ ម៉ាណា

    ភ្នំពេញៈ នៅត្រីមាសទី1 ឆ្នាំ2026 នៅភ្នំពេញពិតជាមានការដាក់ឱ្យដំណើរការខុនដូថ្មីៗ និងការពង្រីកអគារការិយាល័យជាបន្តបន្ទាប់ ប៉ុន្តែទីផ្សារមានភាពបន់បែនច្រើន ដោយងាកមកកាន់គំរោងមានតម្លៃសមរម្យ។

របាយការណ៍បានបង្ហាញថា គំរោងខុនដូថ្មីដែលមានផ្ទះប្រហែល3,300យូនីត នៃគំរោងចំនួន6បានចាប់ផ្តើមនៅដើមឆ្នាំនេះ។

ការបើកដំណើរការភាគច្រើនគឺជាកម្រិតមធ្យម និងមានតម្លៃសមរម្យ មិនមែនជាប្រភេទប្រណីតទេ (មានតែ26% នៃកម្រិតខ្ពស់)។

ជាមួយនឹងនិន្នាការទីផ្សារប្រែប្រួល តម្រូវការកំពុងផ្លាស់ប្តូរទៅ អ្នកទិញក្នុងស្រុក អ្នកទិញជាម្ចាស់ផ្ទាល់ ដែលប្រើប្រាស់សម្រាប់រស់នៅ តម្លៃជាក់ស្តែង និងផែនការទូទាត់។

ឧទាហរណ៍នៃការបើកដំណើរការថ្មី ដូចជា Time Square9 The Gatsby Residence គំរោងនេះបានបើកដំណើរការខែមករា ឆ្នាំ2026 ដែលមានកំពស់36ជាន់ មានយូនីតសរុបចន្លោះពី500 ទៅ600 ជាមួយការលក់ដំបូងមានការគាំទ្រខ្លាំង ដែល៥០ភាគរយនៃយូនីតសរុបត្រូវបានកក់ទុក។

ស្ថានភាពនេះ បានបង្ហាញថា គម្រោងល្អៗនៅក្នុងតំបន់សំខាន់ៗ (ដូចជា BKK1) នៅតែលក់ដាច់ ប៉ុន្តែលុះត្រាតែគំរោងដែលមានតម្លៃសមរម្យ អ្នកអភិវឌ្ឍន៍ត្រូវបានទុកចិត្ត និងទីតាំងល្អខ្លាំង។

អគារការិយាល័យ / ទីផ្សារប្រើប្រាស់ចម្រុះ

ការផ្គត់ផ្គង់ការិយាល័យនៅរាជធានីភ្នំពេញ នៅតែកើនឡើងនៅក្នុង ឆ្នាំ២០២៦ ជាមួយការរំពឹងថា ទីក្រុងនេះ នឹងមានការផ្គត់ផ្គង់ការិយាល័យថ្មី ទំហំប្រហែល១៤៤,០០០ ម៉ែត្រការ៉េនៅឆ្នាំនេះ ដែលធ្វើឲ្យទំហំស្តុកសរុបអាចឡើង ដល់ប្រហែល១,៣ លានម៉ែត្រការ៉េ។

តើនិន្នាការទីផ្សារជួលសំខាន់ៗមានសភាពដូចម្តេច? ការសិក្សាបានរកឃើញថា ការិយាល័យថ្នាក់A ដំណើរការបានល្អជាង ខណៈអគារចាស់ៗ ឬថ្នាក់ទាបជួបការលំបាក (កន្លែងទំនេរច្រើន)។

អគារខ្ពស់ៗដែលជិតមកដល់/កំពុងដំណើរការគួរឱ្យកត់សម្គាល់ដូចជា អគារG.A.T.O បានបើកដំណើរការសាងសង់ នៅឆ្នាំ២០២៦

ដែលគំរោងនេះ ត្រូវបានបណ្តុំដោងគំនិតប្រើប្រាស់ចម្រុះធំៗ (ខុនដូ + សណ្ឋាគារ + ការិយាល័យ)។

ទោះជាយ៉ាងណាអ្នកជំនាញបានព្រមានថា ទីផ្សារនឹងមានការរីកចម្រើនពេញលេញ ស្របពេលភាពវិជ្ជមានការចាប់ផ្តើមថ្មី កំពុងកើតឡើងម្តងទៀត។ អ្នកទិញមានភាពប្រាកដនិយមច្រើនជាង (ការរំពឹងទុកតិចជាង) គម្រោងល្អៗនៅតែលក់ដាច់។

យ៉ាងណាក៏មានពពកខ្មៅនៅក្នុងទីផ្សារផងដែរ ដោយសារការផ្គត់ផ្គង់សរុបខ្ពស់ យូនីតជាច្រើនដែលមិនទាន់លក់ នៅតែមាននៅក្នុងទីផ្សារច្រើននៅឡើយ ដែលធ្វើឲ្យវិនិយោគិន មានការប្រុងប្រយ័ត្នជាងមុន ស្របពេលទីផ្សារការិយាល័យ មានការប្រកួតប្រជែងខ្ពស់៕


ចែករំលែក