អគ្គនាយក Propertyarea សហការលក់គំរោង Victoria Parkland

ចែករំលែក

ដោយៈ ចំណាន

    ភ្នំពេញៈ ក្នុងនាមជាអ្នកតាមដាន ក្នុងដំណើរវិវត្តន៍នៃវិស័យអចលនទ្រព្យ អគ្គនាយកគេហទំព័រ​Propertyarea.asia លោកយិន លាងគង់ បានសហការលក់គំរោង Victoria Parkland។

លោកយិន លាងគង់បានចុះហត្ថលេខា ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនអភិវឌ្ឈន៍ទីក្រុង Victoria Parkland តំណាងដោយលោកអ៊ុង រិទ្ធី។

លោកយិន លាងគង់ជាទីប្រឹក្សារបស់ក្រុមហ៊ុន KTBJ Property ដើម្បីលក់គំរោងទីក្រុង ដែលស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញនេះ។

ការសាងសង់ និងអភិវឌ្ឍន៍គំរោង Victoria Parkland បាននិងកំពុងឈរលើទស្សនទាន នៃការអភិវឌ្ឍដោយចីរភាព ដែលគំនិតនៃការអភិវឌ្ឍ ផ្តោតលើការរស់នៅផ្សារភ្ជាប់បរិស្ថាន និងជីវិតបែបស៊ីវិល័យ ដោយគំរោងនេះ មានដីឡូត៍វីឡាទំហំ២០គុណ៣០ម៉ែត្រ មានផ្ទះបែប shophouse មានខុនដូលំដាប់មធ្យមឡើង ផ្សារទំនើប សណ្ឋាគារ ការិយាល័យ និងគំរោងមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះជាច្រើនទៀត។

លោកបណ្ឌិតតេង រិទ្ធីអ្នកអភិវឌ្ឍន៍គំរោង Victoria Parkland បានមានប្រសាសន៍ឲ្យដឹងថា ការអភិវឌ្ឍគំរោងនៅក្នុងកាលៈទេសៈនេះ មានមនុស្សមួយចំនួនគិតថា វាជាគំរោងធំពេក ដែលមិនស័ក្តិសមនឹងពេលវេលា ប៉ុន្តែទស្សនទាននៃការអភិវឌ្ឍនេះ យើងផ្តោតលើចីរភាព និងសក្តានុពលតំបន់ ដែលអាចប្រែក្លាយតំបន់នេះ ជា Central Business Development នាពេលអនាគត។

លោកបញ្ជាក់ថា “ផ្ទៃដីជាង៥០ភាគរយនៃគំរោងនេះ ត្រូវបានរក្សាទុកជាលម្ហរបៃតង ដើម្បីផ្តល់បរិយាកាសរស់នៅ ប្រកបដោយផាសុខភាព និងភាពស៊ីវិល័យ”។ លោកបន្ថែមថា “យើងឈរលើគុណតម្លៃនៃការអភិវឌ្ឍ មិនមែនគិតពីបរិមាណ និងគ្មានការគ្រប់គ្រងច្បាស់លាស់នោះទេ”។

លោកបណ្ឌិតតេង រិទ្ធីបានបន្តថា ការរីកចម្រើនរបស់តំបន់នេះ មានសក្តានុពលសម្រាប់អនាគត ហើយអ្នកទិញដី លំនៅដ្ឋាន ខុនដូ នៅក្នុងគំរោងនេះ នឹងជាជម្រើស ព្រោះយើងមិនលក់ដីសម្រាប់សាងងស់ឃ្លាំងបាន សាងសង់កន្លែងចិញ្ចឹមមាន់ ទា កន្លែងដែលគ្មានប្រណីតភាពនោះទេ។

លោកបញ្ជាក់ថា​ “ការអភិវឌ្ឍនេះ គឺត្រូវឈរលើ Master Plan ត្រឹមត្រូវ ហេតុនេះអ្នកទិញដី ទិញផ្ទះ ទិញខុនដូ នៅក្នុងគំរោងនេះត្រូវតែគោរពច្បាប់ និងបទដ្ឋានគតិយុត្តិ និងផែនការមេជាក់លាក់របស់យើង”៕

 

 

 


ចែករំលែក