ដោយៈ និស្ស័យ
ភ្នំពេញៈ ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងបន្ដទទួលពាក្យស្នើសុំផ្ទេរកម្មសិទ្ធិពីសំណាក់បងប្អូនដែលជាអតិថិជនគម្រោងបុរី ឡេង ណាវ៉ាត្រា ព្រះប្រសប់។
គំរោងនេះមានទីតាំងស្ថិតនៅភូមិស្វាយ និងភូមិពោធ៍ ឃុំស្វាយពោធ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ការអញ្ជើញមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិនេះសម្រាប់អតិថិជន ដែលបានបង់ប្រាក់គ្រប់ចំនួន ១០០ភាគរយ។
នេះជាថ្ងៃទី២ នៃដំណើរការដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ ដែលនឹងប្រព្រឹត្តិទៅរហូតដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដូចនេះសូមពុកម៉ែបងប្អូនអញ្ជើញ មកដាក់ពាក្យស្នើសុំកុំបីអាក់ខានឡើយ៕








