រដ្ឋចាប់ផ្តើមគិតគូពីការយកលុយពីប្រជាពលរដ្ឋទាក់ទងនឹងការប្រើប្រាស់ប្រព័ន្ធលូក្នុងវិក័យបត្រទឹកស្អាត

ចែករំលែក

ដោយៈ ម៉ាណា

    ភ្នំពេញៈ ក្រុមមន្រ្តីបានបើកកិច្ចប្រជុំពិភាក្សា លើសេចក្តីព្រាងប្រកាសអន្តរក្រសួងស្តីពី បែបបទ និងនីតិវិធីនៃការរៀបចំបញ្ចូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូទៅក្នុងវិក្កយបត្រទឹកស្អាត។

កិច្ចប្រជុំកាលពីថ្ងៃម្សិលម៉ិញនេះ ដឹកនាំដោយលោករស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានដឹកនាំកិច្ចប្រជុំ លើសេចក្តីព្រាងប្រកាសអន្តរក្រសួងស្តីពី បែបបទ និងនីតិវិធីនៃការរៀបចំបញ្ចូលកម្រៃសេវា ប្រើប្រាស់ប្រព័ន្ធលូ ទៅក្នុងវិក្កយបត្រទឹកស្អាត។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោកស៊ឹម ស៊ីថា រដ្ឋលេខាធិការ និងមន្ត្រីបច្ចេកទេស ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងមន្រ្តីពាក់ព័ន្ធ។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីត្រួតពិនិត្យ និងពិភាក្សាលើខ្លឹមសារ សេចក្តីព្រាងប្រកាសអន្តរក្រសួងស្តីពីបែបបទ និងនីតិវិធីនៃការរៀបចំបញ្ចូលកម្រៃសេវា ប្រើប្រាស់ប្រព័ន្ធលូ ទៅក្នុងវិក្កយបត្រទឹកស្អាត។

តំណាងក្រសួងទាំងពីរ បានយល់ស្របទៅលើសេចក្តីព្រាងប្រកាសអន្តរក្រសួងនេះចប់ជាស្ថាពរ និងស្នើក្រុមការងាររៀបចំសេចក្តីព្រាងប្រកាសអន្តរក្រសួងនេះ ដើម្បីដាក់ជូនថ្នាក់ដឹកក្រសួងទាំងពីរពិនិត្យ និងចុះហត្ថលេខា៕


ចែករំលែក