ទីផ្សាររអចលមនទ្រព្យនៅកម្ពុជាបាបបង្វែរទិស

ចែករំលែក

ដោយៈ ចំណាន

    ភ្នំពេញៈ អ្នកជំនាញបាននិយាយថា ទីផ្សារអចលនទ្រព្យនៅកម្ពុជាបានបង្វែរទិសហើយ ដោយបច្ចុប្ប​ន្នវាស្ថិតក្នុងស្ថានភាពជាទិដ្ឋភាពរវាងទីផ្សារអ្នកទិញ មិនមែនជាទីផ្សាររបស់អ្នកលក់ទៀតទេ។

លោកស្រី អាន សុធីតា នាយិកាគ្រប់គ្រងនៃក្រុមហ៊ុន PropNex Cambodia បានបង្ហាញទិន្នន័យជាក់ស្តែង និងស៊ីជម្រៅអំពីស្ថានភាពទីផ្សារអចលនទ្រព្យក្នុងត្រីមាសទី១ ឆ្នាំ ២០២៦ ជាចំណុចរបត់នៃទីផ្សារ។ ការផ្គត់ផ្គង់ការិយាល័យ បានកើនឡើងដល់ជាង១.១៨ លានម៉ែត្រការ៉េ (កើនឡើង៧%) ខណៈដែលអត្រាប្រើប្រាស់ក្នុងផ្នែកលក់រាយបានធ្លាក់ចុះដល់ទៅ២០%។

លោកស្រីបញ្ជាក់ថា “ទិន្នន័យនេះបង្ហាញថា ទីផ្សារបានផ្លាស់ប្តូរពី “ទីផ្សាររបស់អ្នកលក់” មកជា “ទីផ្សាររបស់អ្នកទិញ និងអ្នកជួល” ទាំងស្រុង”។ លោកស្រីបន្តថា “ម្ចាស់អចលនទ្រព្យឥឡូវនេះត្រូវតែបន្ទន់ឥរិយាបថ និងផ្ដល់លក្ខខណ្ឌបង់ប្រាក់ឱ្យកាន់តែបត់បែន ដើម្បីរក្សាអតិថិជន”។

ទស្សនវិស័យឆ្នាំ២០២៦នេះ គឺ”ការវិលត្រឡប់ទៅរកភាពប្រាកដនិយម”។

ព័ត៌មាននេះត្រូវបានលើកឡើង នៅពេលក្រុមហ៊ុនPropNex Cambodia ដែលជាក្រុមហ៊ុនសេវាកម្មអចលនទ្រព្យឈានមុខគេ បានសហការជាមួយ ក្រុមមេធាវី អានន្ត (Anant Law Firm) រៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់មួយ ក្រោមប្រធានបទ “Real Estate Outlook 2026″។

ព្រឹត្តិការណ៍នេះ បានទាក់ទាញអ្នកចូលរួមជាង១៥០នាក់ ដែលជាថ្នាក់ដឹកនាំ និងតំណាងមកពីគ្រប់វិស័យ ក្នុងវិស័យអចលនទ្រព្យ រួមមាន៖ ម្ចាស់គម្រោង (Developers)វិនិយោគិន (Investors) អ្នកជួល (Tenants) និងអ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងច្បាប់៕


ចែករំលែក