ដំណឹងល្អៈ រដ្ឋាភិបាលចាប់ផ្តើមកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដីថ្មី ទាំង១១៤ភូមិនៅតំបន់រមណីយដ្ឋានអង្គរ

ចែករំលែក

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអាជ្ញាធរជាតិអប្សរា បានជួបប្រជុំ ដើម្បីកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដីថ្មី ទាំង១១៤ភូមិ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ។

យោងតាមព័ត៌មាន ដែលបានបង្ហោះដោយក្រសួងដែនដីបានបង្ហាញថា គោលការណ៍ថ្មីនេះ គឺដើម្បីថែរក្សា និងអភិរក្សមរតកដូនតារបស់យើងផង និងជាមួយគ្នានេះ គឺដើម្បីលើកស្ទួយជីវភាពប្រជាជនដែលរស់នៅក្នុងតំបន់អង្គរផង។

ក្រសួងបញ្ជាក់ថា “នេះគឺជាយុទ្ធនាការបន្ត ក្នុងការកំណត់លក្ខខ​ណ្ឌនៃការប្រើប្រាស់ដី និងផែនការប្រើប្រាស់ដី ក្នុងតំបន់អង្គរ ដែលមានសង្គតភាព មានការឯកភាពគ្នា និងសុខដុមរមនាក្នុងសង្គមជាតិរបស់យើង”។

ការរៀបចំ និងគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ ការកំណត់លក្ខ​ខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ក្នុងតំបន់១ និងតំបន់២ នៃរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ៕

 


ចែករំលែក