ដោយៈ ចំណាន
ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់បានចូលរួម កិច្ចពិភាក្សាក្រោមប្រធានបទ “ការសម្រួលនីតិវិធីសំណង់ និងបទប្បញ្ញត្តិបរិស្ថាន” នៅក្នុងវេទិកាវិនិយោគកម្ពុជាឆ្នាំ២០២៦។
វេទិកាពិភាក្សានេះ មានការអញ្ជើញចូលរួមពី លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកថេង ច័ន្ទសង្វារ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
“វេទិកាវិនិយោគកម្ពុជាឆ្នាំ២០២៦” បានប្រព្រឹត្តទៅក្រោមមូលបទ “លើសពីការវិនិយោគ៖ ការពង្រឹងភាពធន់តាមរយៈការថែទាំប្រកបដោយបុរេសកម្ម និងភាពជាដៃគូយុទ្ធសាស្ត្រ” កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ៕







