ដោយៈ ចំណាន
ភ្នំពេញៈ រយៈពេល៤ឆ្នាំទៀតប៉ុណ្ណោះឆ្នាំ២០៣០ នឹងឈានមកដល់ជាមួយការចាប់ផ្តើមសករាជថ្មី ដែលកម្ពុជាអាចប្រែក្លាយឋានៈរបស់ខ្លួន ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់។
យោងតាមធនាគារពិភពលោក ប្រទេសដែលអាចចាត់ចូលឋានៈជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ គឺសំដៅដល់ប្រទេសនោះ ដែលប្រជាពលរដ្ឋម្នាក់ៗ ទទួលបានចំណូលជាង៤៨០០០ដុល្លារសម្រាប់មនុស្សម្នាក់ក្នុងមួយឆ្នាំ។
នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតីហ៊ុន ម៉ាណែតធ្លាប់បានលើកឡើងថា ប្រជាជនកម្ពុជាអាចទទួលបានចំណូល៣០២០ដុល្លារ សម្រាប់មនុស្សម្នាក់នៅឆ្នាំ២០២៦នេះ។
នៅពេលអំណាចនៃការទិញកើនឡើង ហេតុផលមួយដែលច្បាស់ជាងគេ គឺអំណាចនៃការទុញនឹងកើនឡើង ហើយប្រទេសនេះនឹងទាក់ទាញការវិនិយោគបានកាន់តែច្រើន។

តើប្រទេសណាខ្លះ ដែលអាចវិនិយោគបន្ថែមទៀត បន្ទាប់ពីឆ្នាំ២០៣០? យោងតាមការសិក្សា និងវិភាគដោយអ្នកជំនាញបានបង្ហាញថា វិនិយោគិនសំខាន់ៗដែលទំនង ជាមកវិនិយោគបន្តនៅកម្ពុជារួមមាន ទី១ ប្រទេសចិន ដែលនឹងផ្តោតលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងផលិតកម្ម។ ទី២ ប្រទេសជប៉ុន (តំបន់ឧស្សាហកម្ម ភស្តុភារកម្ម)។
ទី៣ ប្រទេសកូរ៉េខាងត្បូង នឹងផ្តោតលើអចលនទ្រព្យ លក់រាយ គ្រឿងអេឡិចត្រូនិច)។ ទី៤ វិនិយោគិនមកពីប្រទេសសិង្ហបុរី នឹងផ្តោតលើវិស័យហិរញ្ញវត្ថុ គម្រោងអភិវឌ្ឍន៍ទីក្រុង) ការពង្រីកតំបន់។
ចំណែកវិនិយោគិនមកពីប្រទេសវៀតណាម នឹងផ្តោតលើការវិនិយោគិនឈូងសមុទ្រ ក៏អាចចូលរួមក្នុងគម្រោងថាមពល និងទេសចរណ៍ផងដែរ។
សម្រាប់ទស្សនវិស័យជាក់ស្តែង នៅក្នុងសេណារីយ៉ូដែលទំនងជាបន្ទាប់ពីឆ្នាំ២០៣០ ការវិនិយោគ លើការផលិត និងហេដ្ឋារចនាសម្ព័ន្ធកើនឡើងយ៉ាងខ្លាំង។

រីឯវិស័យអចលនទ្រព្យងើបឡើងវិញយឺតៗ មិនដូចការរីកចម្រើននៃការប៉ាន់ស្មានពីមុននោះទេ។ វិនិយោគិនកាន់តែមានការជ្រើសរើស និងផ្តោតលើគម្រោង “តម្រូវការពិតប្រាកដ”។ តំបន់ដែលភ្ជាប់ទៅនឹងអាកាសយានដ្ឋាន ភស្តុភារកម្ម និងឧស្សាហកម្មអាចមានប្រសិទ្ធភាពខ្ពស់ជាងការប៉ាន់ស្មានខុនដូប្រណីត។
ឈរលើមូលដ្ឋានទាំងនេះ ប្រទេសកម្ពុជាទំនងជានឹងទាក់ទាញការវិនិយោគកាន់តែច្រើនបន្ទាប់ពីឆ្នាំ២០៣០ ប៉ុន្តែកំណើននេះអាចជាកំណើនឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធច្រើនជាងកំណើនអចលនទ្រព្យប៉ាន់ស្មានសុទ្ធសាធដូចមុនឆ្នាំ២០១៩នោះទេ។
ទោះជាយ៉ាងណា ដោយសារឆ្លងកាត់វិបត្តិជាច្រើនក្នុងបរិបទសេដ្ឋកិច្ចសកល ភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយ និងសង្រ្គាម ឈ្លានពានរបស់ថៃ មកលើកម្ពុជាចំនូន២លើកកាលពីឆ្នាំ២០២៥ និងការបន្តបិទព្រំដែនជាមួយប្រទេសថៃ អ្នកវិភាគជាច្រើនបានលើកឡើងថា “កម្ពុជាទំនងមិនអាចសម្រេចបានឋានៈ ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០នោះទេ ប៉ុន្តែប្រទេសនេះអាចចាក ចេញ ពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួចបំផុត នៅលើពិភពលោកនៅឆ្នាំ២០៣០”៕







