ក្រុម​ការងារ​ផ្នែក​សំណង់​ និង​អចលន​ទ្រព្យ​បើក​កិច្ច​ប្រជុំ​ពិភាក្សា​ពី​ឱកាស​ និង​ដោះ​ស្រាយ​បញ្ហា​ប្រឈម​

ចែករំលែក

ដោយៈ និស្ស័យ

    ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន “ឌ” “ផ្នែកសំណង់ និងអចលនទ្រព្យ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។

កិច្ចប្រជុំនេះដឹកនាំដោយ ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រ​ធា​នសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ “ឌ” តំណាងផ្នែកឯកជន ឧកញ៉ា ងួន ម៉េងតិច​ អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា, អនុសហប្រធានក្រុមការងារ  “ឌ” តំណាងផ្នែកឯកជន​តំណាងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុនៅកម្ពុជា។

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមដែលនៅសេសសល់ និងបន្តលើកឡើងនូវបញ្ហាប្រឈមថ្មីៗបន្ថែមទៀត ក្នុងវិស័យសុខាភិបាល ដើម្បីដាក់ស្នើសុំដំណោះស្រាយជាមួយនឹងដៃគូ គឺក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាពេលខាងមុខនេះ។

កិច្ចប្រជុំបានធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមរបស់ផ្នែកឯកជនមួយចំនួនរួមមាន ១. បញ្ហានៃការវាស់វែងដីធ្លីជាប្រព័ន្ធ។ ២. បញ្ហានៃការទទួលបានប្លង់បន្ទាប់ពីការវាស់វែងរួច។ ៣. ការទិញអចលនទ្រព្យរបស់ជនបរទេស ៤. ការផ្តល់សញ្ជាត្តិជូនជនបរទេស តាមរយៈការទិញអចលនទ្រព្យ។ ៥.​បញ្ហានៃការមិនដាក់ប្រភេទដីនៅលើប្លង់និង ៦. ការចាត់ថ្នាក់គម្រោងសំណង់បុរីលំនៅឋាន រួមនឹងបញ្ហាប្រឈមមួយចំនួន​ផ្សេងទៀតផងដែរ៕

ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រ​ធា​នសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ “ឌ”
ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រ​ធា​នសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ “ឌ”
ឧកញ៉ា ងួន ម៉េងតិច​ អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា, អនុសហប្រធានក្រុមការងារ  “ឌ”
ឧកញ៉ា ងួន ម៉េងតិច​ អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា, អនុសហប្រធានក្រុមការងារ  “ឌ”

ចែករំលែក