សកម្មភាព​ទីផ្សារ​អចលន​ទ្រព្យ​សកល​នៅ​តែ​មាន​ភាព​ធន់​ ស្រប​ពេល​មាន​ភាព​តាន​តឹង​នៅ​តំបន់​មជ្ឈិម​បូព៌ា​

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: គិតត្រឹមខែឧសភា ឆ្នាំ២០២៦ ទីផ្សារអចលនទ្រព្យសកលនៅតែមានភាពធន់ ទោះបីជាមានភាពមិនប្រាកដប្រជាខាងភូមិសាស្ត្រនយោបាយ និងការប្រែប្រួលសេដ្ឋកិច្ចយ៉ាងណាក្តី។

ជាមួយគ្នានេះ មូលដ្ឋានគ្រឹះនៃទីផ្សារអចលនទ្រព្យសកលនៅតែមានស្ថិរភាព ទោះបីជាមានភាពមិនប្រាកដប្រជាដែលបណ្តាលមកពីសង្គ្រាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលជាមួយប្រទេសអ៊ីរ៉ង់ និងការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់។

បណ្តាវិនិយោគិនបាននិងកំពុងដាក់ពង្រាយដើមទុនយ៉ាងសកម្ម ស្របពេលដែលអតិផរណាត្រូវបានគ្រប់គ្រងយ៉ាងល្អប្រសើរ ហើយអត្រាការប្រាក់កំពុងថយចុះ។

ការវិនិយោគលើអចលនទ្រព្យនៅទូទាំងពិភពលោកបានកើនឡើងដល់ទំហំទឹកប្រាក់ប្រហែល ២១៦ ពាន់លានដុល្លារអាមេរិកនៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៦ កើនឡើង ១៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តំបន់អាស៊ីប៉ាស៊ីហ្វិកបានសម្រេចនូវកំណើនខ្លាំងបំផុត។

ការវិនិយោគឆ្លងដែនក៏បានកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដែលបង្ហាញថាបណ្តាវិនិយោគិនអន្តរជាតិកំពុងទទួលបានទំនុកចិត្តឡើងវិញ។

តម្រូវការជួលការិយាល័យនៅតែមានសុខភាពល្អទូទាំងពិភពលោក ស្របពេលមានកង្វះខាតការិយាល័យទំនើប និងមានគុណភាពខ្ពស់នៅតាមបណ្តាទីក្រុងធំៗ ដោយសារតែការសាងសង់អគារការិយាល័យថ្មីបានថយចុះ។

តម្រូវការអចលនទ្រព្យ​ផ្នែក​ភស្តុភារ និង​ឃ្លាំង​នៅតែមានភាព​រឹងមាំ ​ដោយសារកំណើន​ពាណិជ្ជកម្ម​អេឡិចត្រូនិក ការ​រៀបចំ​រចនាសម្ព័ន្ធ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ឡើងវិញ ការពង្រីក​ផលិតកម្ម​ក្នុង​តំបន់ តម្រូវការ​​មជ្ឈមណ្ឌល​ចែកចាយ​ទំនើបៗ។ ការផ្គត់ផ្គង់​ថ្មី​មានកំណត់​ត្រូវបាន​គេ​រំពឹងថា នឹងជំរុញ​តម្លៃជួល​អចលនទ្រព្យ​ផ្នែកភស្តុភារ​៕ប្រភព: JLL៕


ចែករំលែក