ដោយៈ ឡាឌី
ភ្នំពេញៈ គំរោងបុរីធី អាយ អេ ស៊ីធី អភិវឌ្ឍន៍ដោយក្រុមហ៊ុនOCIC បានប្រកាសបើកលក់ ដំណាក់កាលPre-Sale ប្រភេទអគារពាណិជ្ជកម្ម (Commercial Building)កម្ពស់ខ្ពស់រហូត៥ ជាន់ ជាមួយតម្លៃពិសេស សម្រាប់តែ១២អគារប៉ុណ្ណោះ។
ក្រុមហ៊ុនក៏នឹងត្រៀមប្រគល់ជូន ដល់អតិថិជនសម្រាប់ស្នាក់នៅ និងប្រកបអាជីវកម្ម ក្នុងបំណាច់ឆ្នាំ២០២៦នេះ។
តំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញ កំពុងក្លាយជាចំណុចកណ្ដាលនៃដង្ហើមសេដ្ឋកិច្ចថ្មី ដែលមាន មេដែកឆក់ធំៗដូចជា ព្រលានយន្តហោះអន្តរជាតិតេជោ គម្រោងអភិវឌ្ឍន៍ចម្រុះវិស័យ ការដឹកជញ្ជូន ដែលធានាបាននូវ ចរាចរណ៍មនុស្សយ៉ាងច្រើនកុះករ ដោយគម្រោង អគារពាណិជ្ជកម្មកម្ពស់៥ជាន់ ស្ថិតនៅចំទីតាំងយុទ្ធសាស្ត្រ លើមហាវិថីសម្តេច ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) ក្បែរព្រលានយន្តហោះអន្តរជាតិតេជោ បានប្រកាសបើកលក់ដំណាក់កាលដំបូង (Pre-Sale) ចាប់ពីថ្ងៃនេះ ជាមួយនឹងការផ្ដល់តម្ពៃពិសេស មិនធ្លាប់មានសម្រាប់ វិនិយោគិន មានត្រឹមតែ១២អគារដំបូង ពីគម្រោងធី អាយ អេ ស៊ីធី របស់ក្រុមហ៊ុនអភិវឌ្ឍអចលទ្រព្យ ដ៏ធំប្រចាំប្រទេសកម្ពុជា គឺក្រុមហ៊ុនអូ ស៊ី អាយ ស៊ី (OCIC)។
គម្រោង អគាពាណិជ្ជកម្ម នេះ ស្ថិតនៅទីតាំងដ៏មានសក្តានុពលបំផុត ដែលជាសរសៃឈាមសេដ្ឋកិច្ច ដ៏សំខាន់តភ្ជាប់តំបន់សំខាន់ៗ ពីរាជធានីភ្នំពេញ ទៅកាន់ព្រលានយន្តហោះអន្តរជាតិតេជោ ឆ្ពោះទៅកាន់ពិភពលោក។
អគារពាណិជ្ជកម្ម (Commercial Building) ស្ថិតនៅលើមហាវិថី៦០ម៉ែត្រ មិនត្រឹមតែផ្ដល់នូវភាពងាយស្រួល ក្នុងការធ្វើដំណើរនោះទេ ប៉ុន្តែវាគឺជាតំបន់ដែលប្រមូលផ្ដុំ ទៅដោយចរាចរណ៍មមាញឹក និងលំហូរអតិថិជនកកកុញ ដែលជាកត្តាចម្បងក្នុងការជំរុញឱ្យអាជីវកម្មរីកដុះដាល និងតម្លៃអចលនទ្រព្យកើនឡើងទ្វេរដង ក្នុងរយៈពេលដ៏ខ្លី។
ដើម្បីឆ្លើយតប ទៅនឹងតម្រូវការនៃអាជីវកម្មរបស់ វិនិយោគិន គម្រោងនេះត្រូវបានសម្រិតសម្រាំងយ៉ាងលម្អិត ជាមួយរចនាបទអគារតាមស្ទីលអឺរ៉ុបសម័យទំនើប។
កម្ពស់អគាររហូតដល់៥ជាន់ មានទំហំទទឹងធំរហូតដល់៦ម៉ែត្រ និងបណ្ដោយវែងរហូតដល់២០ម៉ែត្រ ដែលសក្តិសមសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារShowroom គ្លីនិក និងអាផាតមិន (Apartment) ជាដើម។
ក្រុមហ៊ុននឹងមានបន្ថែមជូន ជណ្ដើរយន្ត១គ្រឿងភ្លាមៗ ក្នុងឱកាស Pre-Sale នេះតែប៉ុណ្ណោះ ជាមួយការបង់ប្រាក់មានភាពងាយស្រួលខ្លាំង ដើម្បីសម្រួលដល់លំហូរសាច់ប្រាក់របស់វិនិយោគិន។
ក្រុមហ៊ុនក៏មានការផ្ដល់កម្ចីរហូតដល់៩០% នៃតម្លៃអគារ ពីធនាគារ កាណាឌីយ៉ា ក.អ ក្រោមអត្រាការប្រាក់ពិសេស មិនធ្លាប់មាន និងរយៈពេលកម្ចីវែងរហូតដល់២៥ឆ្នាំ។
ព័ត៌មានបន្ថែម៖ សម្រាប់លោក អ្នកដែលមានបំណងចង់ស្វែងយល់កាន់តែច្បាស់ពីគម្រោង ឬចង់អញ្ជើញទៅពិនិត្យទីតាំងផ្ទាល់ សូមទំនាក់ទំនងមកកាន់សហការីផ្នែកលក់តាមរយៈ 011 888 501–
- 011 888 502, 087 88 512។
សូមអញ្ជើញមកកាន់ការិយាល័យផ្នែកលក់ ដែលមាន2ទីតាំង៖
1-ការិយាល័យផ្នែកលក់ TIA CITY នៅលើផ្លូវ៦០ម៉ែត្រ កែងផ្លូវក្រវ៉ាត់ក្រុងទី៣ ឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
- Google Maphttps://maps.app.goo.gl/thXas1JXpJpxv6GT6។
2-ការិយាល័យផ្តល់ព័ត៌មាន នៅក្នុងធនាគារកាណាឌីយ៉ា សាខាពោធិ៍សែនជ័យ (ទល់មុខព្រលានពោធិ៍ចិនតុង)។
Google Maps៖ https://maps.app.goo.gl/iWhBttfGmvR22Ma4A
សូមចូលទៅកាន់ដំណរភ្ជាប់ខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗ៖-Facebook: https://www.facebook.com/profile.php?id=61555283248818 -Telegram: https://t.me/tiacity
-TikTok: https://www.tiktok.com/@tia.city?lang=en៕







