ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ការសិក្សា និងវិភាគដោយអ្នកជំនាញបានបង្ហាញថា តម្រូវការអចលនទ្រព្យជំនាន់ក្រោយ នៅកម្ពុជាទំនងជាខុសពីការរីកចម្រើនឆ្នាំ២០១០-២០១៩។
ទីផ្សារភាគច្រើន ត្រូវបានជំរុញដោយការរំពឹងទុកដីធ្លី ខុនដូ និងការពង្រីកទីក្រុងយ៉ាងឆាប់រហ័ស ហើយនិន្នាការថ្មីៗជាច្រើនកំពុងលេចចេញជារូបរាងបណ្តើរលើតម្រូវការដូចជា
១. លំនៅដ្ឋានដែលមានតម្លៃសមរម្យ
កម្ពុជានៅតែមានចំនួនប្រជាជនវ័យក្មេងច្រើន និងកម្លាំងពលកម្មទីក្រុងដែលកំពុងកើនឡើង។ តម្រូវការសម្រាប់ផ្ទះ ដែលមានតម្លៃសមរម្យនៅជាយក្រុងភ្នំពេញ ជាពិសេសតាមបណ្តោយផ្លូវធំៗ និងតំបន់ឧស្សាហកម្ម ទំនងជានៅតែរឹងមាំ។
ហេតុអ្វីបែបនេះ? មានកត្តាមួយចំនួនដែលមានលក្ខណៈសមហេតុ និងផលដូចជា គ្រួសារវ័យក្មេងត្រូវការផ្ទះដំបូង។ ការផ្តល់ហិរញ្ញប្បទានពីធនាគារ កំពុងក្លាយជារឿងសំខាន់ជាង ការទិញជាសាច់ប្រាក់ និងអ្នកទិញផ្តោតលើការរស់នៅ ក្នុងអចលនទ្រព្យជាជាងការរំពឹងទុក។
២. អចលនទ្រព្យឧស្សាហកម្ម
រោងចក្រ មជ្ឈមណ្ឌលដឹកជញ្ជូន និងឃ្លាំងកំពុងទទួលបានអត្ថប្រយោជន៍ពីកំណើនផលិតកម្ម និងការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ដោយសារតំបន់កំណើនសំខាន់ៗរួមមាន នៅក្នុងមូលដ្ឋានក្នុងខេត្តកណ្តាលខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ និងតំបន់ជិតផ្លូវល្បឿនលឿន និងកំពង់ផែសំខាន់ៗ។
៣. ភស្តុភារ និងឃ្លាំង
ពាណិជ្ជកម្មអេឡិចត្រូនិក និងពាណិជ្ជកម្មតម្រូវឱ្យមានឃ្លាំងទំនើប មជ្ឈមណ្ឌលចែកចាយ និងកន្លែងផ្ទុកត្រជាក់។
វិនិយោគិនក្នុងតំបន់ជាច្រើនយល់ឃើញថា វិស័យភស្តុភារកម្មជាវិស័យ ដែលមានស្ថិរភាពជាងខុនដូប្រណីត។
៤. ការអភិវឌ្ឍចម្រុះ
គម្រោងអភិវឌ្ឍន៍នាពេលអនាគត អាចនឹងមានការរួមបញ្ចូលគ្នារវាងលំនៅដ្ឋាន ការលក់រាយ ការិយាល័យ កន្លែងកម្សាន្ត ស្របពេលមនុស្សចង់បានភាពងាយស្រួល និងពេលវេលាធ្វើដំណើរខ្លីជាង។
៥. អចលនទ្រព្យដែលផ្តោតលើទេសចរណ៍
នៅពេលដែលវិស័យទេសចរណ៍ងើបឡើងវិញ ឱកាសអាចកើនឡើងនៅក្នុងបណ្តាខេត្ត មានសក្តានុពលមួយចំនួនដូចជា ខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តនៃគោលដៅទេសចរណ៍ធម្មជាតិ។ សណ្ឋាគារ អាផាតមិនសេវាកម្ម និងគម្រោងទាក់ទងនឹងបដិសណ្ឋារកិច្ចអាចទទួលបានអត្ថប្រយោជន៍។
៦. ការអភិវឌ្ឍបៃតង និងឆ្លាតវៃ
យុវជនជំនាន់ក្រោយ កំពុងយកចិត្តទុកដាក់បន្ថែមទៀតចំពោះលក្ខខ័ណ្ឌមួយចំនួនដូចជា ប្រសិទ្ធភាពថាមពល កន្លែងបៃតង បច្ចេកវិទ្យាផ្ទះឆ្លាតវៃ និងសហគមន៍ប្រកបដោយចីរភាព។
និន្នាការនេះ នៅតែតូចនៅឡើយនាពេលបច្ចុប្បន្ន ប៉ុន្តែអាចកាន់តែមានសារៈសំខាន់ ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ៕







