ទី​ក្រុង​ហូជីមិញ​អនុម័ត​គម្រោង​លំនៅ​ឋាន​ចំនួន​៦​បន្ថែម​ទៀត​​សម្រាប់​លក់​ទៅ​ឱ្យ​ជន​បរទេស​

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមកាសែត Vnexpress បានរាយការណ៍ថា គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានអនុម័តគម្រោងលំនៅឋានបន្ថែមចំនួន៦ ដែលមានសិទ្ធិលក់ទៅឱ្យអង្គការ និងបុគ្គលជាជនបរទេស។

គម្រោងទាំងនោះ រួមមាន គម្រោង The One World ដែលត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន Kim Oanh Investment and Development JSC ក្នុងសង្កាត់ Thuan Giao ដែលពីមុនជាផ្នែកមួយនៃខេត្ត Binh Duong។

គម្រោងមួយទៀត មានឈ្មោះថា Phu Dong SkyOne ដែលជាគម្រោងអាផាតមុិនមួយនៅក្នុងសង្កាត់ Tan Dong Hiep ដែលបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន Phu Dong 5 Investment Co., Ltd. និងមានផ្ទៃដីជាង ៥.៣០០ ម៉ែត្រការ៉េ។

នៅក្នុងសង្កាត់ Binh Trung មាន គម្រោងចំនួន២ ដូចជា គម្រោង Binh Trung Dong របស់ក្រុមហ៊ុន Binh Trung Moi Real Estate ដែលមានផ្ទៃដីប្រហែល៥៧.៧០០ម៉ែត្រការ៉េ និងគម្រោង Doan Nguyen ដោយក្រុមហ៊ុន Doan Nguyen Housing Investment and Trading ដែលមានផ្ទៃដីជាង៦០.៧០០ម៉ែត្រការ៉េ។

នៅក្នុងសង្កាត់ Binh Tay អាជ្ញាធរបានអនុម័តគម្រោងអាផាតមុិន និងអគារពាណិជ្ជកម្មចម្រុះរបស់ក្រុមហ៊ុន Minh Anh Real Estate Services One Member
ដែលមានផ្ទៃដីលើសពី៥.៦០០ម៉ែត្រការ៉េ។

គម្រោងចុងក្រោយ ជាគម្រោងអគារអាផាតមិនខ្ពស់ៗ រួមផ្សំជាមួយអគារពាណិជ្ជកម្ម និងការិយាល័យ ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុន DHA-D One JSC គ្របដណ្តប់លើផ្ទៃដីប្រហែល៨.០៥០ម៉ែត្រការ៉េ នៅលើផ្លូវ Ben Binh Dong ក្នុងសង្កាត់ Phu Dinh។

កាលពីឆ្នាំ២០២៥ និងរយៈពេលប៉ុន្មានខែដំបូងនៃឆ្នាំ២០២៦ ទីក្រុងហូជីមិញបានប្រកាសពីគម្រោងចំនួន៥ ដែលមានសិទ្ធិប្រគល់កម្មសិទ្ធិទៅឱ្យជនបរទេស៕ប្រភព: Vnexpress៕


ចែករំលែក