ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារអចលនទ្រព្យនៅតំបន់អឺរ៉ុបបានឈានចូលដល់ដំណាក់កាលកំណើនថ្មីមួយគិតត្រឹមពាក់កណ្តាលឆ្នាំ ២០២៦ បន្ទាប់ពីធ្លាក់ចុះអស់រយៈពេលជាច្រើនឆ្នាំ បណ្តាលមកពីការកើនឡើងនៃអត្រាការប្រាក់ អតិផរណា និងសកម្មភាពវិនិយោគថយចុះ។
ទំនុកចិត្តទីផ្សារមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ ដោយអតិផរណាវិលទៅរកស្ថិរភាព លក្ខខណ្ឌហិរញ្ញវត្ថុបានធូរស្រាលបន្តិចម្តងៗ ហើយវិនិយោគិនទទួលបានទំនុកចិត្តថា តម្លៃអចលនទ្រព្យបានធ្លាក់ចុះដល់កម្រិតទាបបំផុតហើយ។
យោងតាមការព្យាករណ៍បង្ហាញថា សកម្មភាពវិនិយោគកំពុងងើបឡើងវិញ ទោះបីជាចំនួនប្រតិបត្តិការ (transaction) នៅតែមានកម្រិតទាបជាងកម្រិតកំពូលពីមុនចន្លោះពី៤០ភាគរយទៅ៤៥ភាគរយយ៉ាងណាក្តី។ ការណ៍នេះបង្ហាញថា ការងើបឡើងវិញស្ថិតក្នុងដំណាក់កាលដំបូង។
ផលចំណេញត្រូវបានជំរុញកាន់តែខ្លាំងឡើងដោយប្រាក់ចំណូលពីការជួលជាជាងការកើនឡើងយ៉ាងឆាប់រហ័សនៃតម្លៃទ្រព្យសកម្ម ដែលឆ្លុះបញ្ចាំងពីបរិយាកាសវិនិយោគដែលមានវិន័យជាងមុន។
ជាមួុយគ្នានេះ ផលចំណេញពីការវិនិយោគត្រូវបានជំរុញកាន់តែខ្លាំងឡើង ដោយប្រាក់ចំណូលពីការជួលជាជាងការកើនឡើងយ៉ាងឆាប់រហ័សនៃតម្លៃអចលនទ្រព្យ។

ទីផ្សារដែលមានស្ថានភាពល្អប្រសើរបំផុត មានដូចជា លំនៅឋានសម្រាប់និស្សិត សណ្ឋាគារ និងមជ្ឈមណ្ឌលទិន្នន័យ។ ផ្នែកលំនៅឋាននៅតែបន្តទាក់ទាញចំណាប់អារម្មណ៍របស់វិនិយោគិនច្រើនជាងគេ ដោយសារកង្វះខាតលំនៅឋានជាបន្តបន្ទាប់នៅទូទាំងទីក្រុងជាច្រើននៅអឺរ៉ុប និងតម្រូវការជួលរឹងមាំ។
យ៉ាងណាមិញ ទីផ្សារនៅតែអាចប្រឈមមុខនឹងហានិភ័យមួយចំនួន។ ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ជាពិសេសនៅមជ្ឈិមបូព៌ា បានបង្កើនភាពប្រែប្រួលនៃទីផ្សារ និងបង្កើនការព្រួយបារម្ភអំពីតម្លៃថាមពល និងអត្រាអតិផរណា៕ប្រភព: Reuters៕







