ដោយៈ ចំណាន
ភ្នំពេញៈ ក្រុមមន្រ្តីបានបើកកិច្ចប្រជុំពិភាក្សា លើការងារគ្រប់គ្រងទន្លេ ស្ទឹង ព្រែក ច្រាំង ឆ្នេរ និងដីចំណីមាត់ច្រាំងទន្លេ ដើម្បីស្វែងរកគោលការណ៍ឯកភាពរួម ក្នុងការត្រៀមរៀបចំនូវលិខិតបទដ្ឋានគតិយុត្តសម្រាប់កំណត់។
កិច្ចប្រជុំនេះដឹកនាំដោយលោកអៀង វ៉េងស៊ុន រដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើការងារគ្រប់គ្រងទន្លេ ស្ទឹង ព្រែក ច្រាំង ឆ្នេរ និងដីចំណីមាត់ច្រាំងទន្លេ ក្រោមអធិបតីភាពលោកថោ ជេដ្ឋា រដ្ឋមន្រ្តី ក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ ដោយមានការអមដំណើរចូលរួម ពីឯកឧត្តមអនុរដ្ឋលេខាធិការ និងឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ចូនផ្លូវទឹក ផ្លូវសមុទ្រនិងកំពង់ផែ តំណាងក្រសួងសាធារណការ និង ដឹកជញ្ជូន ។

កិច្ចប្រជុំនេះរៀបចំក្នុងគោលបំណង ស្វែងរកគោលការណ៍ឯកភាពរួម ដើម្បីត្រៀមរៀបចំនូវលិខិតបទដ្ឋានគតិយុត្តិ ក្នុងការកំណត់ដីចំណីមាត់ច្រាំង ឆ្នេរ និងពាមសមុទ្រ នៅតំបន់រាជធានី ខេត្ត -ក្រុង ទីប្រជុំជន និងតំបន់អភិវឌ្ឍន៍៕







