តើ​អ្នក​ណា​ជា​បុគ្គ​ល​លេច​ធ្លោ​ផ្នែក​អចលនទ្រព្យ​ទាំង​៥​រូប​នៅ​អាស៊ាន​ ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​នៅ​ឆ្នាំ២០២៦​នេះ​?​

ចែករំលែក

ដោយៈ ម៉ាលីនណា

    អាស៊ានៈ រលកនៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក ដោយសារបញ្ហាតានតឹងភូមិសាស្រ្តនយោបាយ និងសង្រ្គាម បានធ្វើឲ្យមហាសេដ្ឋីខ្លះកើនឡើង និងខ្លះបាត់បង់ទ្រព្យសម្បត្តិយ៉ាងច្រើន។

ជាមួយនឹងសេដ្ឋកិច្ចធំជាងគេនៅក្នុងតំបន់ មានប្រជាជនជាង២៨០លាននាក់ ឥណ្ឌូនេស៊ីឆ្នាំនេះបានគ្រងដំណែងកំពូល ដោយប្រទេសនេះ មានមហាសេដ្ឋីលំដាប់កំពូលនៅ ក្នុងចំណោមបណ្តាប្រទេ​សសមាជិកអាស៊ាន។

ឥណ្ឌូនេស៊ី គ្របដណ្ដប់លើទ្រព្យសម្បត្តិអាស៊ាន ដោយកាន់កាប់តំណែងកំពូលទាំង៤ ក្នុងចំណោម៥នាក់។

អ្នកបង្កើតទ្រព្យសម្បត្តិធំជាងគេ គឺនៅក្នុងក្រុមហ៊ុនថាមពល រ៉ែ ធនាគារ និងឧស្សាហកម្ម។

ការកើនឡើងរបស់វៀតណាម គឺគួរឱ្យកត់សម្គាល់ ដោយលោក Pham Nhat Vuong ទទួលបានអត្ថប្រយោជន៍ពីការរីកចម្រើនរបស់ Vingroup និង VinFast។

សម្រាប់ប្រទេសកម្ពុជា បច្ចុប្បន្នមិនមានមហាសេដ្ឋីកម្ពុជាណាម្នាក់ត្រូវបានចាត់ថ្នាក់ ក្នុងចំណោមមហាសេដ្ឋីកំពូលទាំង៥០ របស់អាស៊ាន ដោយបញ្ជីមហាសេដ្ឋីសកល របស់ទស្សនាវដ្តីForbesនោះទេ។

ក្នុងចំណោមមហាសេដ្ឋីកំពូលទាំង៥ មាន៤រូបមានមូលដ្ឋាននៅឥណ្ឌូនេស៊ី

១.លោ Prajogo Pangestu នៅប្រទេសឥណ្ឌូនេស៊ី លោកកាន់កាប់ទ្រព្យសម្បត្តិសរុបចន្លោះពី៣០ ទៅ៣៨ ពាន់លានដុល្លារ។ Barito Pacific (ថាមពល គីមីឥន្ធនៈ)។

Prajogo Pangestu
Prajogo Pangestu

២.លោក Pham Nhat Vuong មកពីប្រទេសវៀតណាមលោកមានទ្រព្យសម្បត្តិចន្លោះពី២៣ ទៅ២៨ពាន់លានដុល្លារ ជាម្ចាស់ក្រុមហ៊ុនVingroup, VinFast។

Pham Nhat Vuong
Pham Nhat Vuong

៣.តុក ក្វាង ទាប ប្រទេសឥណ្ឌូនេស៊ី មានទ្រព្យសម្បត្តិសរុបប្រមាណ២៧ពាន់លានដុល្លារ។

តុក ក្វាង ទាប ប្រទេសឥណ្ឌូនេស៊ី
តុក ក្វាង ទាប ប្រទេសឥណ្ឌូនេស៊ី

៤.លោក Robert Budi Hartono មកពីប្រទេសឥណ្ឌូនេស៊ី ដែលមានទ្រព្យសម្បត្តិសរុប២៦ ពាន់លានដុល្លារ និងជាម្ចាស់​Djarum, ធនាគារកណ្តាលអាស៊ី។

Robert Budi Hartono
Robert Budi Hartono

៥. លោក Michael Hartono មកពីប្រទេសឥណ្ឌូនេស៊ី មានទ្រព្យសម្បត្តិ២៥ ពាន់លានដុល្លារ៕

Michael Hartono
Michael Hartono

ចែករំលែក