ទី​ក្រុង​ហាណូយ​គ្រោង​នឹង​ដាក់​លក់​ដីឡូត៍​ក្នុង​តម្លៃ​ចាប់​ពី​ ៤០ ​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ខែ​កក្កដា​ខាង​មុខ​

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: ទីក្រុងហាណូយគ្រោងដាក់លក់ដីឡូត៍ទំហំ២ហិកតានៅតំបន់ភាគខាងលិចរដ្ឋធានីនៅខែកក្កដា និងបានកំណត់តម្លៃចាប់ពី១,០៦ ទ្រីលានដុង (៤០ លានដុល្លារអាមេរិក) ឬ ៥២,៩ លានដុងក្នុងមួយម៉ែត្រការ៉េ។

ដីឡូត៍នេះស្ថិតនៅក្នុងសង្កាត់ An Khanh ចម្ងាយ២២គីឡូម៉ែត្រពីកណ្តាលទីក្រុងហាណូយ ។ នេះបើយោងតាមក្រុមហ៊ុន Lac Viet Auction Partnership ដែលជាអ្នករៀបចំការដេញថ្លៃ។ ការអភិវឌ្ឍលំនៅឋានពាណិជ្ជកម្មនឹងត្រូវបានអនុញ្ញាតនៅលើដីឡូត៍នេះ។

ការដេញថ្លៃត្រូវបានគេរំពឹងថា នឹងមានយ៉ាងតិច៥ជុំ ហើយទំហំអប្បបរមានៃការដេញថ្លៃនឹងមានចំនួន១០ពាន់លានដុង។ អ្នកដេញថ្លៃត្រូវដាក់ប្រាក់កក់ចំនួន២០ភាគរយនៃតម្លៃចាប់ផ្តើម។

សង្កាត់ An Khanh មានប្រជាជនរស់នៅចំនួន១០២.០០០នាក់។ ដោយសារសង្កាត់នេះមានទីតាំងនៅជិតមហាវិថី Thang Long តំបន់នេះបានទាក់ទាញការអភិវឌ្ឍគម្រោងលំនៅឋានធំៗជាច្រើន។

កាលពីឆ្នាំមុន ទីក្រុងហាណូយទទួលបានប្រាក់ចំណូលចំនួន ១០៧,៩ ទ្រីលានដុងពីប្រតិបត្តិការលក់ដីធ្លី លើសពីគោលដៅចំនួន ១២៥ភាគរយ និងខ្ពស់ជាងតួលេខឆ្នាំ២០២៤ ចំនួន២,៦ដង។ ទំហំទឹកប្រាក់នេះគ្របដណ្តប់ចំនួន១៥ភាគរយនៃប្រាក់ចំណូលសរុបរបស់ទីក្រុងហាណូយ។

ចាប់ពីឆ្នាំនេះរហូតដល់ឆ្នាំ ២០៣០ ទីក្រុងហាណូយបានកំណត់គោលដៅប្រាក់ចំណូលសរុបចំនួន ៣,៧ ទ្រីលានដុង ដែលចំនួន២១,៦ភាគរយនៃប្រាក់ចំណូលសរុបនោះបានមកពីដីធ្លី៕ប្រភព: Vnexpress ៕


ចែករំលែក