ដោយៈ ចំណាន
កណ្តាលៈ គំរោងដីឡូត៍វីឡា នៃគម្រោងទីក្រុង Victoria Parkland បានប្រកាសបើកលក់ជាផ្លូវការហើយ ជាមួយនឹងការសាងសង់ការិយាល័យជិតបញ្ចប់ ខណៈគំរោងហេដ្ឋារចនាសម្ព័ន្ធទីក្រុងនេះ បាននិងកំពុងរៀបចំផែនការអភិវឌ្ឍ។
ជាមួយនឹងចក្ខុវិស័យអភិវឌ្ឍន៍ច្បាស់លាស់ និងប្រកបដោយទំនុកចិត្ត គំរោងនេះក៏រួមបញ្ចូលផ្សារទំនើបលំដាប់អន្តរជាតិ ខុនដូ អាគារពាណិជ្ជកម្ម ផ្ទះអាជីវកម្ម និងគំរោងជាច្រើនទៀតផងដែរ។
ទីក្រុង Victoria Parkland មានទំហំផ្ទៃដីសរុប៥០ហិកតា ស្ថិតនៅក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ស្របពេលប្រជាពលរដ្ឋក្រុងតាខ្មៅ កើនឡើងជាប្រចាំ អំណាចនៃការទិញកើនឡើង ការសាងសង់ផ្សារទំនើបលំដាប់អន្តរជាតិមួយ នឹងលេចរូបរាងឡើងនាពេលខាងមុខ។
លោកបណ្ឌិតេង រិទ្ធីបានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ជាមួយនឹងការអភិវឌ្ឍបណ្តើរ លក់បណ្តើរ អតិថិជនអាចទទួលបានផលប្រយោជន៍ច្រើន និងឱកាសចំណេញខ្ពស់ នៅពេលទិញក្នុងគំរោងទើបចាប់ផ្តើម ប៉ុន្តែនៅពេលគំរោងឡើងថ្លៃបន្ថែមទៀត តម្លៃដីនឹងកើន ឡើងខ្ពស់។
លោកបន្តថា គំរោងនេះនឹងមានហេដ្ឋារចនាសម្ព័ន្ធទំហំជាច្រើន ដោយផ្លូវមេមានទំហំ២៥ម៉ែត្រ និងផ្លូវរណបមានទំហំ១៥ម៉ែត្រ ជាមួយនឹងការដាំដើមឈើ និងផ្តល់ជម្រើសម៉ូតផ្ទះជាច្រើន សម្រាប់អ្នកទិញដីឡូត៍ អាចជ្រើសរើសសាងសង់បាន។
លោកបន្តថា “គំរោងអភិវឌ្ឍន៍ទីក្រុង Victoria Parkland ធ្វើឡើងដោយឈរលើគុណតម្លៃ ស្របតាមបរិបទសេដ្ឋកិច្ច សង្គម និងកំណើនប្រជាសាស្រ្ត កំពុងត្រូវបានរៀបចំឡើង ជាមួយការគិតគូរពីស្តង់ដាបរិស្ថាន ទស្សនទាននៃការអភិវឌ្ឈ ប្រកបដោយចីរភាព និងគុណភាពសម្រាប់គំរោងទាំងមូល ដែលផ្តល់ផាសុខភាព និងភាពរសរវើកនៃជីវិតសម័យថ្មី”។

លោកបន្តថា “យើងកំពុងសម្លឹងទៅកាន់អនាគត ជាមួយភាពជឿជាក់ និងត្រៀមប្រែក្លាយតំបន់ភាគខាងត្បូង ក្លាយជាទីក្រុងថ្មីមួយ ដែលមានភាពស៊ីវិល័យ និងរសរវើក”។
លោកបណ្ឌិតតេង រិទ្ធីបានបន្តថា ទីក្រុង Victoria Parkland មិនត្រឹមតែជាគំរោងអភិវឌ្ឍពុះដីឡូត៍លក់ និងសាងសង់គំរោងត្រឹមតែរូបភាពទេ ប៉ុន្តែយើងបោះទុនរាប់លានដុល្លារ ដើម្បីអភិវឌ្ឍន៍គំរោងនេះឲ្យបានជោគជ័យ តាមបែបផែន នៃការអភិវឌ្ឍទាន់សម័យ និងដើរស្របជាមួយការរីកចម្រើននៃសេដ្ឋកិច្ចជាតិ។
លោកបានបន្តទៀតថា ជាមួយនឹងការអភិវឌ្ឍន៍ទីក្រុងតូចមួយ Victoria Parkland ក៏បើកទ្វារស្វាគមន៍អ្នកមានធនធាន ឬអ្នកអភិវឌ្ឍន៍នានា ដែលចង់ចូលរួមសហការ ក្នុងការអភិវឌ្ឍគំរោងនេះ អា ចអង្គុយជជែកគ្នា ពិភាក្សាគ្នា ដើម្បីពន្លឿន និងជម្រុញផែនការនេះឆ្ពោះទៅមុខ និងបង្កើតនូវគុណតម្លៃសម្រាប់ប្រទេស និងប្រជាជនយើងទាំងអស់គ្នា៕







