ក្រុម​ហ៊ុន​ចំនួន​៣​ចូលរួម​សិក្សា​គំនូស​ប្លង់​ហេដ្ឋា​រចនា​លំអិត​ នៅ​ក្រុង​នៃ​ខេត្ត​ចំនួន​៤​

ចែករំលែក

ដោយៈ ចំណាន

    ភ្នំពេញៈ ក្រុមហ៊ុនចំនួន៣បានចូលរួម ដើម្បីពិភាក្សាលម្អិតអំពីពីទំហំការងាររបស់ក្រមហ៊ុនទីប្រឹក្សាបច្ចេកទេសKunwa Engineering ក្នុងការសិក្សាសមិទ្ធិលទ្ធភាព (FS) និងគំនូសប្លង់បច្ចេកទេសលម្អិត (DeD) ក្នុងក្រុងនៃខេត្តចំនួន៤។

ទីក្រុងនៃខេត្តចំនួន៤ រួមមានៈ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ក្រុងព្រៃវែង ខេត្តព្រៃវែង ក្រុងដូនកែវ ខេត្តតាកែវ និងក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងោកាសលោករដ្ឋលេខាធិការ និងជានាយកគម្រោង លោកហេង ណន បានអញ្ជើញដឹកនាំក្រុមការងារ អង្គភាពគ្រប់គ្រងគម្រោងប្រជុំពិនិត្យលើការធ្វើបច្ចុប្បន្នភាព ទំហំការងារលើការអនុវត្ត គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង (UIDP)។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីមន្រ្តីជំនាញពាក់ព័ន្ធ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Kunhwa Engineering & consulting Co. LTD តំណាងក្រុមហ៊ុន ES International Consultants តំណាងក្រុមហ៊ុន Yooshin Engineering Corporation និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធ៕


ចែករំលែក