ដោយ: សហសេវិក
អន្តរជាតិ: ក្រុមមន្ត្រីរៀបចំគោលនយោបាយកូរ៉េខាងត្បូងមានការព្រួយបារម្ភថា ការរីកចម្រើននៃឧស្សាហកម្មអេឡិចត្រូនិក ដែលជំរុញដោយតម្រូវការបន្ទះឈីប AI អាចជំរុញឱ្យសាច់ប្រាក់កាន់តែច្រើនចូលទៅក្នុងទីផ្សារលំនៅឋានរបស់ប្រទេសនេះ។
ក្រុមហ៊ុន Samsung Electronics និង SK Hynix ត្រូវបានគេរំពឹងថានឹងចាក់បញ្ចូលទឹកប្រាក់រហូតដល់ ៥៣ ពាន់ពាន់លានវ៉ុន (៣៤,៦ ពាន់លានដុល្លារ) ទៅក្នុងសេដ្ឋកិច្ចកូរ៉េខាងត្បូងនៅឆ្នាំក្រោយតាមរយៈប្រាក់រង្វាន់បុគ្គលិកយ៉ាងច្រើន និងប្រាក់កម្ចីទិញផ្ទះដែលមានអត្រាការប្រាក់ទាប។
រុមហ៊ុនទាំងពីរកំពុងទទួលបានអត្ថប្រយោជន៍ពីការរីកចម្រើននៃឧស្សាហកម្មបន្ទះឈីបដែលជំរុញដោយបញ្ញាសិប្បនិម្មិត (AI)។លើសពីនេះ ក្រុមហ៊ុនទាំងពីរផ្តល់ប្រាក់កម្ចីទិញផ្ទះក្នុងអត្រាការប្រាក់ទាបក្នុងរង្វង់១,៥ភាគរយប៉ុណ្ណោះ។

សញ្ញាអាចមើលឃើញរួចហើយនៅក្នុងទីផ្សារលំនៅឋានស្ថិតនៅជិតមជ្ឈមណ្ឌលផលិតបន្ទះឈីបសំខាន់ៗនៅក្នុងខេត្ត Gyeonggi។ តម្លៃអាផាតមុិននៅតំបន់ Dongtan ក្នុងទីក្រុង Hwaseong នៃខេត្ត Gyeonggi បានកើនឡើង២,២២ភាគរយក្នុងរយៈពេលមួយសប្តាហ៍ប៉ុណ្ណោះនៅខែមិថុនា។
ជាមួយគ្នានេះ របាយការណ៍បង្ហាញថា ម្ចាស់ផ្ទះមួយចំនួនកំពុងលុបចោលកិច្ចសន្យាលក់ដែលមានស្រាប់ និងបង់ប្រាក់ពិន័យ ដើម្បីឱ្យពួកគេអាចលក់អចលនទ្រព្យចេញវិញក្នុងតម្លៃខ្ពស់ជាងមុន។ ការណ៍នេះឆ្លុះបញ្ចាំងពីតម្រូវការ ជំរុញដោយការហូរចូលនៃសាច់ប្រាក់ពីវិស័យបន្ទះឈីប៕ប្រភព: Korea Times៕







