ក្រសួង​ចាប់ផ្តើម​រៀបចំ​ឯកសារ​សម្រាប់​ចុះហត្ថលេខា​ទទួល​កប៉ាល់​ប្រមូល​ទិន្នន័យ​សម្រាប់​ធ្វើ​ផែន​ទី​នាវា​ចរណ៍

ចែករំលែក

ដោយៈ និស្ស័យ

    ភ្នំពេញៈ ក្រុមមន្រ្តីបានបើកជំនួបពិភាក្សាការងារស្ដីពី ការរៀបចំឯកសារពាក់ព័ន្ធនានា សម្រាប់ចុះហត្ថលេខាទទួល កប៉ាល់ប្រមូលទិន្នន័យសម្រាប់ធ្វើផែនទីនាវាចរណ៍។

កិច្ចប្រជុំនេះដឹកនាំដោយលោកតាំង សាមឿន អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាការងារជាមួយក្រុមជំនាញការជប៉ុន ស្តីពីគម្រោងសម្រាប់ការអភិវឌ្ឍសមត្ថភាព លើការផលិត ការធ្វើបច្ចុប្បន្នភាព និងការចែកចាយផែនទីនាវាចរណ៍អេឡិចត្រូនិកសម្រាប់ការលើកកម្ពស់សុវត្ថិភាពនាវាចរណ៍ “Project for Capacity Development on Electronic Nautical Chart Production, Update and Distribution for Navigation Safety Improvement” ដោយមានការចូលរួមពី លោកអគ្គនាយករង លោកប្រធាន- អនុប្រធាននាយកដ្ឋាន និងមន្ត្រីនៃនាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងសំណង់កំពង់ផែ។

ជំនួបពិភាក្សានេះរៀបចំក្នុងគោលបំណង ដើម្បីពិនិត្យឯកសារពាក់ព័ន្ធនានា ជូនថ្នាក់ដឹកនាំ ចុះហត្ថលេខាទទួលកប៉ាល់ប្រមូលទិន្ន​ន័យសម្រាប់ធ្វើផែនទីនាវាចរណ៍ ដែលជាអំណោយរបស់រដ្ឋាភិបាលជប៉ុន៕


ចែករំលែក