តម្លៃ​ផ្ទះ​ប្រភេទ​ទី២​ នៅ​ប្រទេសចិន​ធ្លាក់​ចុះ​ក្នុង​ល្បឿនលឿន​ជាង​មុន​ ខណៈ​តម្លៃ​ផ្ទះ​ថ្មី​កើន​ឡើង​

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមការស្ទង់មតិមួយបានបង្ហាញថាតម្លៃផ្ទះប្រភេទទី២ នៅប្រទេសចិនបានធ្លាក់ចុះក្នុងល្បឿនលឿនជាងមុននៅក្នុងខែមិថុនា ខណៈការដាំក្បាលចុះនៃទីផ្សារអចលនទ្រព្យនៅតែបន្តដាក់បន្ទុកលើទំនុកចិត្តទីផ្សារ។

យោងតាមការស្ទង់មតិរបស់ស្ថាប័ន ​​China Index Academy ដែលជាក្រុមហ៊ុនផ្តល់ទិន្នន័យអចលនទ្រព្យធំជាងគេមួយរបស់ប្រទេសចិន បានឱ្យដឹងថា តម្លៃផ្ទះប្រភេទទី២ ជាមធ្យមនៅទូទាំងទីក្រុងចំនួន១០០ ក្នុងខែមិថុនា បានធ្លាក់ចុះ០,៤២ភាគរយធៀបនឹងខែឧសភា។

ល្បឿននៃការធ្លាក់ចុះខាងលើមានការកើនឡើងលឿនជាងមុន បើប្រៀបធៀបនឹងការធ្លាក់ចុះចំនួន០,៣២ភាគរយក្នុងខែឧសភា ឆ្នាំ២០២៦។នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ទោះបីជាយ៉ាងនេះក្តី តម្លៃផ្ទះថ្មីនៅប្រទេសចិនបានកើនឡើង ០,១៦ភាគរយក្នុងខែមិថុនាធៀបនឹងខែមុន ដែលស្មើទៅនឹងអត្រាកំណើននៅក្នុងខែឧសភា។

ក្រុមហ៊ុន ​China Index Academy បាន​វាយតម្លៃ​ថា គោលនយោបាយ​អចលនទ្រព្យ​នៅ​ឆមាស​ទី​ពីរ​នៃ​ឆ្នាំ​នេះ​ទំនង​ជា​បន្ត​ផ្តោត​លើ​ការ​គាំទ្រ​ទាំង​ផ្នែក​ផ្គត់ផ្គង់ និង​តម្រូវការ ដោយ​ការ​លក់​ផ្ទះ​ថ្មី​ក្នុង​រយៈពេល​ខ្លី​នៅ​តែ​ស្ថិត​ក្រោម​សម្ពាធ៕ប្រភព: Reuters៕


ចែករំលែក