ដោយៈ គង់ សូរិយា
កណ្តាលៈ កាលពីមុនវិបត្តិកូវីដ១៩ ការប្រែក្លាយទីតាំងវាលស្រែ ទៅជាតំបន់លំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្ម បានក្លាយជារឿងធម្មតា ប៉ុន្តែបច្ចុប្បន្នស្ថានភាពនេះហាក់បានផ្លាស់ប្តូរបន្តិច។
ការផ្លាស់ប្តូរនាពេលបច្ចុប្បន្ននៅត្រង់ថា អ្នកអភិវឌ្ឍន៍ត្រូវសម្លឹងទៅកាន់ចក្ខុវិស័យវែងឆ្ងាយជាងមុន មានមូលធនរឹងមាំ មានផែនការអភិវឌ្ឍន៍ច្បាស់លាស់ ជាមួយនឹងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធសមស្រប។
លោកបណ្ឌិតតេង រិទ្ធីអគ្គនាយកក្រុមហ៊ុន Victoria Parkland បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ដោយសារការអភិវឌ្ឍន៍គំរោងនេះ ផ្តោតលើគុណតម្លៃ និងកិត្យានុភាព ទើបយើងមិនសម្រេចចិត្តលក់ដីទៅអ្នកទិញ ដែលគ្មានផែនការឬដើរស្របនឹងចក្ខុវិស័យរបស់គំរោងឡើយ ត្បិតអ្នកទិញមិនអាចយកទីតាំងធ្វើឃ្លាំង ចិញ្ចឹមមាន់ ឬទារ ឬចិញ្ចឹមគោ នៅក្នុងគំរោងយើងនោះទេ។
លោកបណ្ឌិតបន្តថា “ការអភិវឌ្ឍនេះផ្តោតលើនិរន្តរភាព ផ្តោតលើគុណតម្លៃ និងផ្តោតលើចក្ខុវិស័យច្បាស់លាស់”។ លោកបន្ថែមថា “នាពេលអនាគត យើងនឹងប្រែក្លាយសហគមន៍នេះ ជាតំបន់ CBD និងប្រែក្លាយក្រុងតាខ្មៅទៅកាន់កម្រិតថ្មីមួយទៀត”។
ទីក្រុង Victoria Parkland ស្ថិតនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានវិសាលភាពផ្ទៃដីទំហំ៥០ហិកតា។
លោកបណ្ឌិតតេង រិទ្ធីបានបន្តថា ជាមួយគ្នានេះ យើងក៏បើកទ្វារចំហ និងស្វាគមន៍ក្រុមហ៊ុនជាតិ អន្តរជាតិ ដែលចង់សហការជាមួយនឹងក្រុមហ៊ុន ដើម្បីអភិវឌ្ឍន៍គំរោងនេះរួមគ្នាផងដែរ៕
ទំនាក់ទំនងលេខទូរស័ព្ទ និងតេឡេក្រាម០៨៦ ៤៨ ៥៥ ៦៦៕







