គម្រោង​សាងសង់​ឡើង​វិញ​នូវ​ផ្លូវជាតិលេខ៨​ត្រូវ​បាន​លើក​យក​មក​សិក្សា​លំអិត​ពី​មន្រ្តី​ជំនាញ ​និង​ដៃ​គូ​អភិវឌ្ឍន៍​

ចែករំលែក

ដោយៈ គង់ ម៉ាណា

    ភ្នំពេញៈ ក្រុមមន្រ្តី និងដៃគូអភិវឌ្ឍន៍បានបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើ Interim Progress Report នៃគម្រោងផ្លូវជាតិលេខ៨ ជាមួយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស។

កិច្ចប្រជុំនេះ ដឹកនាំដោយលោកឈួន វិន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញដឹកនាំកិច្ចប្រជុំដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ លើវឌ្ឍនភាពការងារគម្រោង និងពិភាក្សាលើ Interim Progress Report នៃគម្រោងផ្លូវជាតិលេខ៨ ជាមួយក្រុមហ៊ុនទីប្រឹក្សាបច្ចេក​ទេស ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកា គម្រោង តំណាងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស។

កិច្ចប្រជុំនេះរៀបចំឡើង ដើម្បីពិនិត្យលើ Interim Progress Report ការប្រមូលធាតុចូលបន្ថែម ការពិនិត្យលើបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីពន្លឿនការងារគម្រោងឱ្យបានកាន់តែឆាប់រហ័ស ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។

បន្ថែមពីនេះ លោករដ្ឋលេខាធិការ បានថ្លែងអំណរគុណតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ដែលបានមករាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តគម្រោង និងបានផ្តល់នូវធាតុចូល និងចំណុចពិចារណាសំខាន់ៗមួយចំនួន ដែលនឹងចូលរួមចំណែកឱ្យការរៀបចំ គម្រោងនេះកាន់តែមានលក្ខណៈល្អប្រសើរ មានភាពគ្រប់ជ្រុងជ្រោយ ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស សមស្របទៅនឹងបរិបទនៃការវិវឌ្ឍរបស់ប្រទេសនិងតំបន់។

គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ៨ មានចំណុចចាប់ផ្ដើមពីរង្វង់មូលព្រែកតាមាក់ ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ភ្ជាប់ទៅចំណុចប្រសព្វផ្លូវជាតិលេខ៧ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងមានផ្លូវខ្នែងលេខ៨៨ ភ្ជាប់ទៅកាន់ព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម(ម៉ឺនជ័យ-តឺនណាម) មានប្រវែងសរុប១២៩គីឡូម៉ែត៕

គម្រោងផ្លូវជាតិលេខ៨
គម្រោងផ្លូវជាតិលេខ៨
គម្រោងផ្លូវជាតិលេខ៨
គម្រោងផ្លូវជាតិលេខ៨

ចែករំលែក