ដោយៈ ចំណាន
ភ្នំពេញៈ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត ដែលមានសភាពខូចខាត។
យោងតាមផេកផ្លូវការរបស់ក្រសួងសាធារណការបានឲ្យដឹងថា នៅចន្លោះថ្ងៃទី១០ ដល់១២កក្កដា ២០២៦ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប ពោធិ៍សាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ធំ បាត់ដំបង ប៉ៃលិន កំពត កែប ព្រះសីហនុ កោះកុង កណ្តាល តាកែវ ត្បូងឃ្មុំ កំពង់ចាម ស្វាយរៀង និងខេត្តព្រៃវែង បានចុះជួសជុលថែទាំលើផ្លូវជាតិសំខាន់ៗ នៅតាមបណ្ដាខេត្តរបស់ខ្លួន។
សកម្មភាពជួសជុលថែទាំជាប្រចាំនេះ ធ្វើនៅលើកំណាត់ផ្លូវទាំងឡាយណា ដែលបានខូចខាត និងមានជង្ហុកសំបុកមាន់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពងាយស្រួល និងការដឹកជញ្ជូនទំនិញឆ្លងកាត់ បានចំណេញពេលវេលា ចំណេញថវិកា ព្រមទាំងបង្កើននូវសោភ័ណភាព តាមដងផ្លូវផងដែរ៕







