ដោយ: សហសេវិក
អន្តរជាតិ: តម្លៃអាផាតមុិននៅទីក្រុងហាណូយបានធ្លាក់ចុះនៅក្នុងគម្រោងជាច្រើននៅត្រីមាសទី២ ឆ្នាំ២០២៦។ទន្ទឹមនឹងនេះ តម្លៃអាផាតមុិននៅទីក្រុងហូជីមិញបានស្ថិតនៅទ្រឹង ខណៈតំបន់មួយចំនួននៅតែបន្តសម្រេចបានកំណើន។
យោងតាមគេហទំព័រ Batdongsan.com.vn តម្លៃអាផាតមុិនជាមធ្យមនៅទីក្រុងហាណូយក្នុងត្រីមាសទីពីរបានកើនឡើងដល់ទំហំទឹកប្រាក់ប្រហែល ៨៥ លានដុងក្នុងមួយម៉ែត្រការ៉េ ធ្លាក់ចុះ ២ភាគរយបើប្រៀបធៀបទៅនឹងត្រីមាសទីមួយ។
ទន្ទឹមនឹងនេះ តម្លៃអាផាតមិនជាមធ្យមនៅក្នុងទីក្រុងហូជីមិញ ក្នុងត្រីមាសទីពីរបានកើនឡើងដល់ទំហំទឹកប្រាក់ប្រហែល៦៩លានដុងក្នុងមួយម៉ែត្រការ៉េ ស្ថិតនៅទ្រឹងបើប្រៀបធៀបទៅនឹងត្រីមាសទីមួយ។
ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៦ តម្លៃអាផាតមុិនជាមធ្យមនៅទីក្រុងហូជីមិញមានទំហំទឹកប្រាក់ចាប់ពី ៦៩ទៅ៧០ លានដុងក្នុងមួយម៉ែត្រការ៉េ។ ជាពិសេស នៅខែមករា តម្លៃអាផាតមុិនបានឈានដល់៦៩ លានដុងក្នុងមួយម៉ែត្រការ៉េ។

នៅខែកុម្ភៈ តម្លៃអាផាតមុិនជាមធ្យមនៅទីក្រុងហូជីមិញមានទំហំទឹកប្រាក់ប្រហែល ៧០ លានដុងក្នុងមួយម៉ែត្រការ៉េ នៅខែមីនា ( ៦៩លានដុង/ម៉ែត្រការ៉េ) នៅខែមេសា ( ៦៩ លានដុង/ម៉ែត្រការ៉េ) និងនៅខែឧសភា (៧០ លានដុង/ម៉ែត្រការ៉េ)។
នៅទីក្រុងដាណាង (Da Nang) តម្លៃអាផាតមុិនជាមធ្យមក្នុងត្រីមាសទីពីរបានកើនឡើង១ភាគរយបើប្រៀបធៀបទៅនឹងត្រីមាសទី១ ដោយឈានដល់ប្រហែល៦៩លានដុងក្នុងមួយម៉ែត្រការ៉េ៕ប្រភព: Laodong.vn៕







