ដោយៈ ម៉ាណា
កណ្តាលៈ ជាមួយនឹងវឌ្ឍនភាព ក្នុងដំណើររឆ្ពោះទៅមុខប្រកបដោយចក្ខុវិស័យ ទីក្រុង Victoria Parkland បាននិងកំពុងត្រៀមបើកសម្ភោធការិយាល័យលក់ និងការបើកលក់គំរោងជាផ្លូវការផងដែរ។
នេះជាឈានមួយជំហ៊ានដថ្មីមួយទៀត របស់គំរោង Victoria Parkland ដោយបានបញ្ចប់ការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធរួមមានចំណតយានយន្ត និងការិយាល័យលក់ជាផ្លូវការហើយ។
គំរោងនេះ មានទីតាំងស្ថិតនៅក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានចម្ងាយប្រមាណ៤គីឡូម៉ែត្រ ពីចំណុចរង្វង់មូលតាខ្មៅ ក្នុងទីរួមខេត្តកណ្តាល។
លោកបណ្ឌិតតេង រិទ្ធីអគ្គនាយកក្រុមហ៊ុន Victoria Parkland បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ការលក់ដីឡូត៍៍សម្រាប់វីឡានៅក្នុងគំរោងនេះ បាននិងកំពុងចាប់ផ្តើមហើយ ជាមួយនឹងការចាប់អារម្មណ៍ខ្ពស់ពីអតិថិជន ដោយសារទំនុកចិត្ត និងភាពដែលអាចជឿជាក់បាន។

លោកបញ្ជាក់ថា “ អ្នកខ្លះបានលើកឡើងពីតម្លៃថ្លៃ នៃដីនៅទីនេះ ប៉ុន្តែយើងទុកឲ្យពួកគេគិត ហើយយើងនៅបន្តគំរោងនិងការលក់របស់យើង ដើម្បីសម្រេចបានជោគជ័យរួមនាពេលអនាគត”។ លោកបន្ថែមថា “យើងអភិវឌ្ឈន៍គំរោងនេះ ដោយឈរលើគុណតម្លៃ តម្លៃ និងការកសាងភាពស៊ីវិល័យសម្រាប់តំបន់នេះ”។
លោកបញ្ជាក់ថា “អតិថិជនអាចមកកាន់គំរោងនេះ ជាមួយនឹងការស្វាគមន៍ ជាមួយនឹងការិយាល័យលក់ថ្មីស្រឡាង និងមានកន្លែងអង្គុយជជែកពិភាក្សា ការញាំកាហ្វេ និងជជែកពីផែនការអភិវឌ្ឍ ក៏ដូចជាមកទិញដីនៅក្នុងគំរោងនេះ”។
ទីក្រុង Victoria Parkland សាងសង់ឡើងលើផ្ទៃដីទំហំ៥០ហិកតា ដែលផ្ទៃដីទំហំ៣០ហិកតា នឹងពុះឡូត៍លក់ជាដីខ្នាតវីឡា ដែលមានទំហំចាប់ពី៦០០ ដល់ជាង២០០០ម៉ែត្រការ៉េ ជាមួយការសាងសង់ហេដ្ឋារចនាសម្ព័ន្ធមេទំហំ២៥ម៉ែត្រទទឹង និងផ្លូវរណបទំហំ១៥ម៉ែត្រការ៉េ។ ចំណែកផ្ទៃដីទំហំ២០ហិកតាទៀត នឹងសាងសង់ជាផ្ទះអាជីវកម្ម ខុនដូ ផ្សារទំនើប សាលារៀន អាគារការិយាល័យជាដើម។
អតិថិជនចាប់អារម្មណ៍វិនិយោគ ឬចង់សហការអភិវឌ្ឍន៍គំរោងនេះរូមគ្នាអាចទាក់ទងតាមរយៈលេខទូរស័ព្ទ 086 48 5566៕








