លោកយិន លាងគង់ ផ្ញើរសារគោរពជូន​ពរសម្តេចតេជោហ៊ុន សែនប្រធានព្រឹទ្ធសភា ក្នុងឱកាសខួបកំណើត

ចែករំលែក

ដោយៈ ចំណាន

   ភ្នំពេញៈ លោកយិន លាងគង់ សហស្ថាបនិកនិងជាអគ្គនាយកគេហទំព័រPropertyarea.asia &Cambodiafinancialtime.com ថ្នាក់ដឹកនាំ បុគ្គលិកទាំងអស់សូមផ្ញើរសារលិខិតគោរពជូនពរ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសដ៏មង្គលាភិរម្យថ្លៃថ្លា នៃឱកាស ខួបចម្រើនជន្មាយុគម្រប់៧៤ឆ្នាំ ឈានចូល៧៥ឆ្នាំ ខាងមុខនេះ។

ក្នុងឱកាសដ៏មានសេរីមង្គល វិបុលសុខនេះ លោកយិន លាងគង់ ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ សូមបួងសួងគុណព្រះរតនត្រៃយ៍ ទេវតាថែររក្សាព្រះមហាស្វេតឆ័ត្រ និងអ្នកមានរិទ្ធីបារមីទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា សូមតាមថែររក្សា ប្រស់ព្រំសព្វសារធុរកាពរដល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន បុត្រា បុត្រី ចៅប្រុស ចៅស្រី ជួបតែសេចក្តីចម្រើនរ៉ុងរឿងជានិច្ចនិរន្តរ៍ និងជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕


ចែករំលែក