ដោយៈ ម៉ាណា
ភ្នំពេញៈ ក្រុមមន្រ្តីក្រសួងសាធារណការ បានបើកកិច្ចប្រជុំពិនិត្យពិភាក្សា លើការតបណ្តាញខ្សែកាប្លិ៍អុបទិក នៅក្រោមផ្លូវថ្មើរជើងនៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែ ក្រោម-ព្រែកប្រា)។
លោកសួង ហេង រដ្ឋលេខាធិការលេខា ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) បានដឹកនាំកិច្ចប្រជុំពិនិត្យករណីក្រុមហ៊ុន ម៉ាយក្រូម៉ាកស៍ឯ.ក ស្នើសុំរត់បណ្តាញខ្សែកាប្លិ៍អុបទិក នៅក្រោមផ្លូវថ្មើរជើង នៃគម្រោងសាងសង់ស្ពានឆ្លងកាត់ ទន្លេបាសាក់ (ចាក់អង្រែ ក្រោម-ព្រែកប្រា) ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណង ដើម្បីពិនិត្យលើការតបណ្តាញខ្សែកាប្លិ៍អុបទិក របស់ក្រុមហ៊ុននៅក្រោមផ្លូវថ្មើរជើងនៃគម្រោងសាងសង់ស្ពាន ឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែ ក្រោម-ព្រែកប្រា) ធ្វើយ៉ាងណាឱ្យអនុវត្តន៍ ទៅតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដើម្បីឱ្យគម្រោងសាងសង់ស្ពាននេះ មានភាពរលូន ទាន់ពេលវេលា និងមានប្រសិទ្ធភាព៕







