ដោយៈ ម៉ាណា
ភ្នំពេញៈ ក្រុមមន្រ្តីបានបើកកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពការងារគម្រោងលើកកម្ពស់ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ នៅព្រះរាជាណាចក្រកម្ពុជា (Cambodia Regional Connectivity Improvement Project-CRCI)។
កិច្ចប្រជុំនេះដឹកនាំដោយលោកហេង ណន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព ការងារគម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ នៅព្រះរាជាណាចក្រកម្ពុជា-CRCI ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានពីធនាគារពិភពលោក ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជានាយករងគម្រោង លោកប្រធានគ្រប់គ្រងគម្រោង សមាជិក-សមាជិកាអង្គភាពគ្រប់គ្រងគម្រោងផងដែរ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណង ដើម្បីពិនិត្យតាមដាន និងវាយតម្លៃពីបច្ចុប្បន្នភាព នៃដំណើរការវឌ្ឍនភាពរបស់ក្រុមការងារនីមួយៗ លើផែនការសកម្មភាពនៅក្នុងគម្រោង និងស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនានា ដែលកំពុងអនុវត្តន៍ធ្វើយ៉ាងណាពន្លឿនការរៀបចំ ផែនការសកម្មភាពរបស់គម្រោង(CRCI) មានភាពរលូន និងទាន់ពេលវេលា។
លោកនាយកគម្រោង បានថ្លែងអំណរគុណចំពោះសមាជិក សមាជិកាគម្រោង ដែលបានយកចិត្តទុកដាក់ ខិតខំបំពេញការងារ និងការធ្វើបទបង្ហាញអំពីលទ្ធផលការងារដែលបានអនុត្តនាពេលកន្លងមក ដែលបានផ្តល់ធាតុចូលសំខាន់ៗជាច្រើន ដើម្បីរៀបចំផែនការសកម្មភាពបន្តរបស់គម្រោង ប្រកបដោយប្រសិទ្ធភាព ស្របតាមផែនការដែលបានគ្រោងទុក៕
See le







