ដោយៈ ចំណាន
កណ្តាលៈ ជាមួយនឹងវត្តមានអតិថិជនកាន់តែច្រើន បានទៅទស្សនា និងទិញដីឡូត៍វីឡា ក្នុងគម្រោង Victoria Parkland ក្រុមហ៊ុនអភិវឌ្ឍន៍គំរោងនេះ បាននិងកំពុងជ្រើសរើសបុគ្គលិកផ្នែកលក់បន្ថែម។
ការសាងសង់ការិយាល័យលក់ ដ៏ស្រស់ស្អាត មានកន្លែងញាំកាហ្វេជជែកការងារ និងសិក្សាគំរោង ព្រមទាំងចំណតយានយន្តបានបញ្ចប់រួចហើយរហូតមកទល់ពេលនេះ។
លោកបណ្ឌិតតេង រិទ្ធីអគ្គនាយកក្រុមហ៊ុន Victoria Parkland បានមានប្រសាសន៍ឲ្យដឹងថា អតិថិជនទិញគម្រោងនេះ នឹងទទួលបានម៉ូតវីឡា មានភាពស៊ីវិល័យជាច្រើនបែប ដែលអាចជ្រើសរើសបាន ហើយក្រុមហ៊ុន ក៏មានផ្តល់សេវាកម្មសាងសង់ជូនផងដែរ។

គម្រោងនេះ បាននិងកំពុងទទួលការចាប់អារម្មណ៍ខ្ពស់ ពីប្រជាពលរដ្ឋក្រុងតាខ្មៅ ដែលនឹងកើនឡើងដល់១០ម៉ឺននាក់ នៅឆ្នាំ២០៣០ ខណៈការលក់គម្រោងនេះ សម្រេចបានជោគជ័យបណ្តើរ។
គម្រោងនេះ នឹងសាងសង់ខុនដូ ផ្ទះអាជីវកម្ម អាគារពាណិជ្ជកម្ម ផ្សារទំនើប និងសណ្ឋាគារ ព្រមទាំងវីឡាប្រណីតៗផងដែរ។
លោកបណ្ឌិតតេង រិទ្ធីបានបញ្ជាក់ថា ក្រុមហ៊ុនកំពុងឆ្ពោះទៅមុខ តាមផែនការ និងចក្ខុវិស័យរបស់ខ្លួន ដែលនឹងប្រែក្លាយទីក្រុងនេះ ជាតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្ម ដ៏រសរវើកមួយនាពេលអនាគត៕






