ដោយៈ ចំណាន
ភ្នំពេញៈ បើសិនជាគ្មានការប្រែប្រួលទេនោះ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ភោធកំណាត់ផ្លូវខេត្តចំនួន២ នៅក្នុងមូលដ្ឋានខេត្តក្រចេះ។
ព័ត៌មាននេះ ត្រូវបានបង្ហើបឲ្យដឹង ក្នុងឱកាសលោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចុះពិនិត្យទីតាំងរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ប្រវែងសរុប៩៨,៤០ គ.ម ក្នុងខេត្តក្រចេះ៕








