ទីផ្សារការិយាល័យកម្រិត A ​ទូទាំងពិភពលោក​នៅ​តែ​មានភាព​រឹងមាំ​ ស្រប​ពេល​កំណើន​នៃ​តម្រូវ​ការ​អគារ​ដែលមាន​គុណភាពខ្ពស់

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារការិយាល័យកម្រិត A ទូទាំងពិភពលោកនៅតែមានភាពរឹងមាំនៅឆ្នាំ២០២៦ ដោយសារកំណើននៃតម្រូវការអគារដែលមានគុណភាពខ្ពស់នៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាល និងការផ្គត់ផ្គង់នៅមានកម្រិត។

យោងតាមទិន្នន័យពីក្រុមហ៊ុន JLL បានឱ្យដឹងថា នៅត្រីមាសទី២ ឆ្នាំ២០២៦ តម្លៃជួលការិយាល័យកម្រិត A ជាមធ្យម មានចំនួន៤២.១០៩យ៉េនក្នុងមួយ tsubo ក្នុងមួយខែ (ប្រហែល៧ទៅ៨ដុល្លារអាមេរិកក្នុងមួយហ្វីតការ៉េក្នុងមួយខែអាស្រ័យលើអត្រាប្តូរប្រាក់)។

ទីក្រុងឡុងដ៍នៅតែជាទីផ្សារការិយាល័យថ្លៃជាងគេបំផុតមួយរបស់ពិភពលោក។ តម្លៃជួលការិយាល័យកម្រិត A ជាមធ្យម មានចំនួន៨០,៤៣ផោនក្នុងមួយហ្វីតការ៉េក្នុងត្រីមាសទី១ ឆ្នាំ២០២៦។

តម្លៃជួល​ការិយាល័យកម្រិត A នៅតំបន់ CBD នៅទីក្រុងសិង្ហបុរីបានឈានដល់១២,៤០ដុល្លារអាមេរិកក្នុងមួយហ្វីតការ៉េក្នុងមួយខែក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ខណៈអត្រាការិយាល័យទំនេរបានធ្លាក់ចុះមកត្រឹម៣,៣ភាគរយ។

ទីផ្សារការិយាល័យនៅទីក្រុងហុងកុងកំពុងងើបឡើងវិញគួរឱ្យកត់សម្គាល់។ តម្លៃជួលករិយាល័យកម្រិត A បានកើនឡើង៧,៣ភាគរយក្នុងអំឡុងឆមាសទីមួយនៃឆ្នាំនេះ។

ក្រុមហ៊ុន CBRE រំពឹងថា ការផ្គត់ផ្គង់មានកម្រិត ការកើនឡើងនៃថ្លៃដើមសំណង់ និងកំណើននៃតម្រូវការអគារដែលមានគុណភាពខ្ពស់ នឹងគាំទ្រដល់ទីផ្សារការិយាល័យរហូតដល់ឆមាសទីពីរនៃឆ្នាំ២០២៦៕


ចែករំលែក