ដោយៈ ចំណាន
ភ្នំពេញៈ មនុស្សជាច្រើនទទួលបានផលចំណេញពីគំរោងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាល ប៉ុន្តែក៏មានអ្នកខកចិត្តមួយចំនួនផងដែរ ដោយសារការពន្យាពេលនៃគម្រោងទាំងនោះ។
សហស្ថាបនិកគេហទំព័រ Propertyarea.asia លោកយិន លាងគង់ បានមានប្រសាសន៍ ដោយឲ្យអ្នកវិនិយោគពិចារណា លើទិដ្ឋភាពមួយចំនួន ដោយលោកបានមានប្រសាសន៍ថា អ្នកវិនិយោគអចលនទ្រព្យ គួរកុំពឹងផ្អែកលើគម្រោងហេដ្ឋារចនាសម្ព័ន្ធតែមួយ ផ្លូវ ឬស្ពានដែលបានគ្រោងទុកអាចជួយបានយ៉ាងច្រើន ប៉ុន្តែកុំបង់តម្លៃថ្ងៃនេះដោយផ្អែកលើ គម្រោងនាពេលអនាគតទាំងស្រុង ដែលអាចនឹងត្រូវបានពន្យារពេល ឬផ្លាស់ប្តូរ។
លោកបន្តថា ជាមួយគ្នានេះ អ្នកវិនិយោគគួររក្សាសាច់ប្រាក់ឱ្យនៅទំនេរ ក្នុងអំឡុងពេលមានវិបត្តិសេដ្ឋកិច្ច ឱកាសអាចលេចឡើងភ្លាមៗ។ កុំដាក់ដើមទុនរបស់អ្នក១០០ភាគរយ ទៅក្នុងដីឡូត៍ដ៏ទាក់ទាញដំបូង។
ការគណនាថ្លៃដើមកាន់កាប់របស់ លោកអ្នកគួររួមបញ្ចូលដូចជាការប្រាក់ហិរញ្ញប្បទាន ពន្ធ/ថ្លៃសេវា ការថែទាំ សន្តិសុខ ថ្លៃដើមឱកាស។ ថ្លៃដើមលក់ ការវិនិយោគលើដីធ្លីអាចមានតម្លៃថោក ប៉ុន្តែនៅតែជាការវិនិយោគមិនល្អ ប្រសិនបើអ្នកត្រូវកាន់កាប់វាអស់រយៈពេលជាច្រើនឆ្នាំដោយគ្មានប្រាក់ចំណូល។

លោកយិន លាងគង់បានបន្តថា អ្នកវិនិយោគគួរមានផែនការចាកចេញមុនពេលទិញ សម្រេចចិត្តជាមុនដូចជា តើអ្នកនឹងលក់ក្នុងតម្លៃប៉ុន្មាន? បន្ទាប់ពីបានទិញរូចហើយ? តើអ្នកណាជាអ្នកទិញដែលទំនងជា? តើអ្នកអាចលក់ក្នុងរយៈពេល៦ ទៅ១២ខែ ប្រសិនបើចាំបាច់បានទេ?
សំណួរពិសេសនោះគឺមាន ដូចជាតើអ្នកអភិវឌ្ឍន៍ ម្ចាស់ផ្ទះ អាជីវកម្ម ឬវិនិយោគិននឹងទិញវាទេ?។ កុំប្រើបំណុលហួសហេតុ នេះមានសារៈសំខាន់ជាពិសេស នៅក្នុងវិបត្តិសេដ្ឋកិច្ចអចលនទ្រព្យ។
វិបត្តិអចលនទ្រព្យនៅប្រទេសចិន បង្ហាញពីរបៀបដែលបំណុលហួសហេតុ និងសាច់ប្រាក់ងាយស្រួលខ្សោយ អាចមានគ្រោះថ្នាក់នៅពេលដែលតម្លៃ និងការលក់ធ្លាក់ចុះអស់រយៈពេលជាច្រើនឆ្នាំ។
សម្រាប់ប្រទេសកម្ពុជាជាពិសេស លោកយិន លាងគង់បានផ្តល់យោបល់ឲ្យអ្នកវិនិយោគប្រើប្រាស់រូបមន្តទាំងនេះ គឺទីតាំងល្អ ប្លង់ស្អាត មានតម្រូវការពិតប្រាកដ ហេដ្ឋារចនាសម្ព័ន្ធ អ្នកលក់ដែលមានវិបត្តិ រឹមសុវត្ថិភាពធំ ជាពិសេសជាការវិនិយោគលើដីធ្លីដ៏ទាក់ទាញ៕







