តម្លៃ​ផ្ទះ​នៅ​ប្រទេសអូស្ត្រាលី​បាន​ធ្លាក់​ចុះ​រយៈពេល​៥ខែ​ជាប់ៗ​គ្នា​នៅ​ក្នុង​ខែសីហា​

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃផ្ទះនៅប្រទេសអូស្ត្រាលីបានធ្លាក់ចុះរយៈពេល៥ខែជាប់ៗគ្នានៅក្នុងខែសីហា ដែលនេះជាការធ្លាក់ចុះដ៏ធំបំផុតចាប់តាំងពីជំងឺរាតត្បាត និងរំពឹងធ្លាក់ចុះបន្ថែមទៀតនៅពេលខាងមុខ ខណៈអតិផរណាបានដាក់សម្ពាធលើអត្រាការប្រាក់។

យោងតាមក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Cotality តម្លៃផ្ទះទូទាំងប្រទេសអូស្ត្រាលីបានធ្លាក់ចុះ ០,៩% ក្នុងខែសីហា បើធៀបនឹងខែកក្កដា។ តម្លៃផ្ទះនៅទីក្រុងស៊ីដនី និងមែលប៊ន បានធ្លាក់ចុះខ្លាំងជាងគេ ក្នុងរង្វង់ ១,៤% និង ១,១% រៀងៗគ្នា។

ការធ្លាក់ចុះនៃតម្លៃផ្ទះអាចកាត់បន្ថយទ្រព្យសម្បត្តិគ្រួសារ និងធ្វើឱ្យប្រជាជនអូស្ត្រាលីចំណាយតិចជាងមុន ដែលបន្ថែមសម្ពាធដល់សេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះរួចទៅហើយ។

កំណើនសេដ្ឋកិច្ចអូស្ត្រាលីត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះមកត្រឹម១,៨ភាគរយនៅក្នុងត្រីមាសទី២ ពី២,៥ភាគរយនៅក្នុងត្រីមាសទី១ ខណៈដែលធនាគារកណ្តាលអូស្ត្រាលី (RBA) រក្សាអត្រាការប្រាក់ឱ្យខ្ពស់ដើម្បីគ្រប់គ្រងអតិផរណា។

ក្រុមអ្នកជំនាញជឿជាក់ថា ការធ្លាក់ចុះនៃទីផ្សារលំនៅដ្ឋានរបស់ប្រទេសអូស្ត្រាលីនៅតែស្ថិតក្នុងដំណាក់កាលដំបូង ហើយអាចបន្តរហូតដល់ឆមាសទីពីរនៃឆ្នាំក្រោយ។

ក្រុមអ្នកវិភាគរបស់ធនាគារ UBS ក៏រំពឹងថាតម្លៃផ្ទះអាចនឹងធ្លាក់ចុះប្រហែល ១០% ដែលនឹងធ្វើឱ្យទីផ្សារលំនៅឋានអូស្ត្រាលីកាន់តែទន់ខ្សោយ។ ការណ៍នេះបង្កើតបញ្ហាប្រឈមមួយសម្រាប់ធនាគារកណ្តាលអូស្ត្រាលី RBA ពីព្រោះតម្លៃផ្ទះកំពុងធ្លាក់ចុះ ខណៈពេលដែលអតិផរណានៅតែមានកម្រិតខ្ពស់៕


ចែករំលែក