ការលក់ដីធ្លី​នៅ​ប្រទេសចិន​រំពឹង​ដាំក្បាលចុះ ​ខណៈរដ្ឋាភិបាល​គ្រោង​កាត់​បន្ថយ​ការ​លក់​ផ្ទះ​ presale

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: គោលនយោបាយថ្មីរបស់ប្រទេសចិន ក្នុងការកាត់បន្ថយការលក់ផ្ទះដែលមិនទាន់សាងសង់រួច (presale) និងលើកទឹកចិត្តអ្នកអភិវឌ្ឍន៍ឱ្យលក់ផ្ទះដែលសាងសង់រួច អាចជះផលប៉ះពាល់ដល់ហិរញ្ញវត្ថុរបស់រដ្ឋបាលក្នុងតំបន់បន្ថែមទៀត។

ធនាគារ Goldman Sachs រំពឹងថាប្រាក់ចំណូលពីការលក់ដីធ្លីនឹងធ្លាក់ចុះប្រហែល៣០ភាគរយនៅឆ្នាំ២០២៦។

ក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ ២០២៦ ប្រាក់ចំណូលពីការលក់ដីធ្លីរបស់រដ្ឋបាលមូលដ្ឋានបានធ្លាក់ចុះ ៣០,៨ភាគរយមកនៅត្រឹម ១,២ ទ្រីលានយ័ន (ប្រមាណ១៧៩ ពាន់លានដុល្លារអាមេរិក)។

ការធ្លាក់ចុះនេះអាចបន្តអូសបន្លាយរហូតដល់ឆ្នាំ ២០២៧ ឬលើសពីនេះ ដោយប្រាក់ចំណូលពីការលក់ដីធ្លីអាចធ្លាក់ចុះរហូតដល់ ៩០ភាគរយពីកម្រិតកំពូលនៅឆ្នាំ ២០២១។

គោលនយោបាយលំនៅឋានថ្មីរបស់ប្រទេសចិនតម្រូវឱ្យអ្នកអភិវឌ្ឍន៍ប្រមូលប្រាក់កក់តិចតួចប៉ុណ្ណោះពីអ្នកទិញ។ ប្រសិនបើអ្នកអភិវឌ្ឍន៍មិនអាចបញ្ចប់ការសាងសង់ផ្ទះទាន់ពេលវេលាទេ អ្នកទិញអាចលុបចោលកិច្ចសន្យាទិញផ្ទះបាន។

កឆរណ៍នេះអាចបង្កការពិបាកសម្រាប់បណ្តាអ្នកអភិវឌ្ឍន៍ដែលខ្វះខាតផ្នែកហិរញ្ញវត្ថុក្នុងការទិញដីថ្មី ដែលកាត់បន្ថយប្រាក់ចំណូលរបស់រដ្ឋបាលមូលដ្ឋានបន្ថែមទៀត។ វិបត្តិអចលនទ្រព្យរបស់ប្រទេសចិនក៏កំពុងធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះខ្សោយផងដែរ ដោយតម្លៃផ្ទះធ្លាក់ចុះ និងការចំណាយរបស់អ្នកប្រើប្រាស់ធ្លាក់ចុះ៕


ចែករំលែក